ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន ទាំងដៃជាប់ចំណងព័ទ្ធមកក្រោយ

69

 

ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ដោយសភាពភ្នែកបែកឈាមមួយចំហៀង និងដៃចងចំណងព័ទ្ធទៅក្រោយ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៧ ចំណុចជិតផ្សារTK ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពមានឈ្មោះ ភ្លឿ វណ្ណី អាយុ៤៣ឆ្នាំមុខរបរ ដើររើសអេតចាយ បច្ចុប្បន្ននៅផ្ទះខ្លួនឯង ក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញមកអង្គុយលេង នៅខាងក្រៅផ្ទះ បន្ទាប់មកគាត់ក៏បានក្រឡេកទៅឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន នៅនិងរនូតផ្ទះទាំងសភាពមុខមានឈាមខ្លាំង និងដៃជាប់ចំណងពីក្រោយ ហើយពួកគាត់ឃើញដូចនេះ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យចុះ មកកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចជំនាញពិនិត្យឃើញថា បុរសខាងលើស្លាប់ដោយសារចងក៕

អត្ថបទដែលជាប់ទាក់ទង