ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពត ៖ ការចោទប្រកាន់របស់ ប្រជាពលរដ្ឋមួយចំនួនតូច និងការចុះផ្សាយព័ត៌មាន របស់អង្គភាពសារព័ត៌មាន ផ្សេងៗទៀត មកលើរដ្ឋបាលឃុំ ស្រុក មន្ទីរពាក់ព័ន្ធនិងរដ្ឋបាលខេត្ត អំពើបរិហារកេរ្តិ៍ និងចុះផ្សាយព័ត៌មានបំភ្លៃការពិត

111

 

ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពីការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនតូច និងការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មានផ្សេងៗទៀត មកលើរដ្ឋបាលឃុំ ស្រុក មន្ទីរពាក់ព័ន្ធនិងរដ្ឋបាលខេត្ត។

រដ្ឋបាលខេត្តកំពត សូមជម្រាបជូន សាធារណៈជនឲ្យបាន ជ្រាបថាពាក់ព័ន្ធ នឹងប្រជាពលរដ្ឋមួយ ចំនួនតូច និងការចុះផ្សាយព័ត៌មានរបស់អង្គភាព CEN News និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ការចុះបញ្ជីដីធ្លីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត មកលើថ្នាក់ដឹកនាំរដ្ឋបាលឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដោយបានចោទប្រកាន់ថា “បានប្រព្រឹត្តអំពើពុករលួយ ឃុបឃិត សូកប៉ាន់ប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋប្រគល់ឲ្យក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបអាងទឹក” គឺជារឿងមិនពិត ព្រោះរដ្ឋបាលឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត មិនបានចេញលិខិតណាមួយដកហូតដីពីប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ។ ទីតាំងនេះពុំមែន ជាអាងទឹកទេ មួយផ្នែកតូចនៃផ្ទៃដីទាំងនោះ គ្រាន់តែជារណ្ដៅដីដែលបានជីកធ្វើផ្លូវ ហាយ សូន្យ និង លើកជាលេនដ្ឋានការពារស្រុកដងទង់ប៉ុណ្ណោះ។ ផ្ទៃដីទាំងអស់នេះ មានប្រជាពលរដ្ឋចំនួន ២០គ្រួសារ បានកាន់កាប់ និងអាស្រ័យផលតកូនតចៅជាប់ជាប្រចាំរហូតមកដល់បច្ចុប្បន្ន ហើយកន្លងមកពួក គាត់បានស្នើសុំមកអាជ្ញាធរដែនដី ជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដើម្បីធ្វើការចុះបញ្ជីជូនពួកគាត់។ ក្នុងនាមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវតែបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

រដ្ឋបាលខេត្តកំពត សូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានភស្តុតាង របស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលសារព័ត៌មាន CEN News និងសារព័ត៌មានផ្សេងៗទៀត បាន ចុះផ្សាយខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ចោទប្រកាន់មកលើថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ទីរ ជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត។ ករណីនេះ ជាអំពើបរិហារកេរ្តិ៍ និងចុះផ្សាយព័ត៌មានបំភ្លៃការពិត។

អត្ថបទដែលជាប់ទាក់ទង