ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណនីហ្វេសប៊ុកឈ្មោះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក នាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល គ្មានច្បាប់អនុញ្ញាត

20

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនី បណ្តាញសង្គម ហ្វេសប៊ុកឈ្មោះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាង គ្មានលេខប្រភេទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោង តាមការពិនិត្យឃើញលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត
ឯ.ក កំពុងផ្សព្វផ្សាយលកំផលិតផល គ្រឿងសម្អាងជាច្រើនប្រភេទ ដូចខាងក្រោម៖ ១-AURA WHITE Night Cream ២-MS Detox Magic Mash ៣-Sunscreen Oil ៤-MS 3 Ways Whitening ៥-The Magic Mash ៦-MS Armpit Cleaning Spray ៧-DREAM FRESH B. B Korea ៨-ESSENCE BODY WHITE CREAM ៩-Alpha Albutin ១០-ម្សៅរមៀត ១-ESSENCE HYALURONIC ១២-Collagegen Powder X3 ១៣-FIRMING PROJECT CREAM ១៤- VITA-C-AHA ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាត ឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលខាងលើ ជាបន្តទៀត ព្រោះផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាព និង សុវត្ថិភាពបានឡើយ ។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់ គណនីហ្វេសប៊ុកឈ្មោះក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះ ទៅតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្មច្បាបស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនបានប្រទះឃើញ ជនណាកំពុងលក់ និងចែកចាយ នូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕

អត្ថបទដែលជាប់ទាក់ទង