ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ កាច់សោម៉ូតូម្នាក់ នៅភូមិបឹងសាឡាង

36

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យកាច់សោម៉ូតូម្នាក់ នៅថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​ និង​៤០​នាទី នៅចំណុចផ្ទះលេខ​O១០​ ផ្លូវ​បេតុង​ ក្រុម​ទី១​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ អ៊ុំ​ សុធី​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅផ្ទះជួល​ សង្កាត់​បឹងកក់១​ ខណ្ឌដូនពេញ​(មានសារធាតុញៀន)​អវិជ្ជមានកូវិដ។

ចំណែកជន​រងគ្រោះ​ឈ្មោះ​ ឯក​ ចាន់ថាណា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរ​វិស្វករ​ មានទីលំនៅកន្លែងកេីតហេតុ។
​ក្នុងនោះសមត្ថកិច្ច បានដកហូតសម្ភារៈ រួមមាន ម៉ូតូមួយគ្រឿងម៉ាក​ SUZIKI NEX​ ១១០​ ពណ៍ក្រហម-ខ្មៅ​ សេរីឆ្នាំ២០១៣​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១BY-​៥៦៤៣​ លេខម៉ាស៊ីន​ ៣០០២១៩​ លេខតួ​ ៣០០១២២​ (របស់ជនរងគ្រោះ)

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកេីតហេតុខាងលេី​ ជនសង្ស័យ​មានគ្នាចំនួន​ ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ SUZIKI NEX ពណ៍ប្រផេះ​ មិនស្គាលស្លាកលេខ​ បានធ្វេីសកម្មភាពលួចកាច់សោរកម៉ូតូជនរងគ្រោះបានសម្រេច​ តែជនរងគ្រោះឃេីញទាន់បានស្រែកថាចោរៗផ្អេីលដល់អ្នកជិតខាង​ ស្របពេលកំលាំងសមត្ថកិច្ចល្បាតឃេីញចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ រួម​នឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

ចំពោះម៉ូតូ បានប្រគល់ជូនម្ចាស់វិញ ។ដោយឡែកជនសង្ស័យផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង