ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង បានបន្ដចុះ ល្បាតតាមគោលដៅ ត្រួតពិនិត្យវិធានការរដ្ឋបាល នៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

36

ភ្នំពេញ៖ នាយប់ថ្ងៃសៅរ៍ ០៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដចុះ ដឹកនាំកម្លាំង ល្បាតតាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធាន ការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការ២ធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង ៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតតាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទល់ភ្លឺ ដើម្បីត្រួតមើលគ្រប់គោលដៅ តាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។
សូមកុំភ្លេចថា, អ្នកដែលល្មើសនឹងបម្រាមគោចរ ហួសម៉ោងកំណត់ បើកបរម៉ូតូត្រូវពិន័យចំនួន ២០ម៉ឺនរៀល និងអ្នកបើកបររថយន្តចំនួន ១លានរៀល ដោយគ្មានការអនុគ្រោះ។ ដើម្បីសុវត្ថិភាព សុខភាព ជៀសផុតពីជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍វិធានការរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ ខណ:បច្ចុប្បន្នជំងឺដ៏កាចសាហាវដែលតា(Delte) កំពុងហូរចូលក្នុងសហគមន៍ ហើយប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អាជ្ញាធររាជធានី- ខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងតែមានវិធានការទប់ស្កាត់ ដោយពុំបានគិតអំពីការនឿយហត់របស់ខ្លួន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ រួចផុតពីការឆ្លងជំងឺ covid-19៕
សំរិត

អត្ថបទដែលជាប់ទាក់ទង