ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ជូលី វ័យត្រឹម ១៥ឆ្នាំសោះ តួអង្គកូន ពស់កេងកង ធ្វើឲ្យទស្សនិកជនចាប់អារម្មខ្លាំង

217

 

ភ្នំពេញ ៖ ក្រោយប្រឡូក ក្នុងវិស័យសម្តែងជាច្រើនឆ្នាំ ខណៈអាយុបច្ចុប្បន្ននេះ ត្រឹមតែ ១៥ឆ្នាំក៏មែនពិតមែន តែតារាសម្តែងវ័យក្មេង ជូលី រូបនេះ ធ្វើឲ្យទស្សនិកជនចាប់អារម្មច្រើនឡើង
មានប្រជាប្រិយភាពជាខ្លាំង ក្នុងស្រទាប់មហាជនខ្មែរពេលបច្ចុប្បន្ន ដោយសារតែ រូបនាង មានសមត្ថភាពសម្តែងយ៉ាងល្អ មិននឹកស្មាន ក្នុង អាយុតិចបែបនេះសោះ ។
លើសពីនេះ ទៅទៀត តារាសម្ដែង ជូលី នាង ក៏ធ្លាប់បានសម្តែងក្នុងរឿងហូលីវូដ របស់តារាសម្តែងល្បីឈ្មោះ Angelina Jolie “មុនដំបូង គេសម្លាប់ប៉ារបស់ខ្ញុំ ថែមទៀតផង ដែលគិតមកដល់ អាយុ១០សោះ រូបនាង ធ្លាប់បានសម្តែងក្នុងរឿងភាគ ចំនួន១០ទៅហើយ ពិតជាមិនធម្មតាមែន។
តែប្រសិនបើក្រឡេកមកមើលសម្រស់ តារាស្រីវ័យក្មេងរូបនេះ នៅត្រឹមអាយុ ១៥ឆ្នាំសោះ ជូលី ប្រែប្រួលខ្លាំង បែរជាស្រស់ស្អាត ស្ទើរមិនជឿភ្នែក មិនត្រឹមតែ មុខមាត់ស្រស់ស្រាយមានប្រជាប្រិយទេ ជូលី នៅមានរូបរាងស្រលូន តូចច្រលឹង ហើយកម្ពស់ខ្ពស់ថែមទៀត ដែលធ្វើឲ្យរូបនាង កាន់តែគួរឲ្យស្រលាញ់ និងទាក់ទាញខ្លាំងឡើង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង