ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ងាត់ៗ តារាសម្ដែង នី មុន្នីនាថ ចាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះវីឡាថ្មីមួយ ជូនម្តាយនៅក្បែរជើងភ្នំបាសិទ្ធិ

112

 

ភ្នំពេញ៖ តារាសម្ដែងស្រី នី មុន្នីនាថ ដែលមហាជនបានដាក់រហស្សនាមថា ជាតារាទឹកភ្នែក ទោះបីជាពេលនេះរូបនាងក្លាយជាតារាសម្ដែងចាស់វស្សាក៏ពិតមែន ប៉ុន្តែនាង ក៏នៅតែក្ដោប យកបានប្រជាប្រិយភាពខ្លាំងដដែល បើទោះបី មានតារាវ័យក្មេងស្រករក្រោយ លេចមុខបន្តបន្ទាប់ យ៉ាងណាក្ដី ។
យ៉ាងណាមិញ ទស្សនិកជនកំពុង មានការចាប់អារម្ម ថា បច្ចុប្បន្ន តារាទឹកភ្នែករូបនេះ កាន់តែមានភាពមមាញឹក និង កាក់កបខ្លាំង ទាំងការងារ សិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ដែលធ្វើឱ្យជីវិតរស់នៅរបស់នាងកាន់តែពោរពេញដោយក្ដីសុខ និង មានភាពរីករាយបំផុត ។
ដោយឡែកជាមួយនឹងភាពជោគជ័យលើអាជីពរបស់ខ្លួន ព្រមទាំងមុខជំនួញនោះ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានចំណាយលុយ ដែលជាញើសឈាមផ្ទាល់ខ្លួនទិញផ្ទះវីឡាទោលដ៏ប្រណីតមួយនៅឯក្បែ ជើងភ្នំបាសិទ្ធិ ដែលនៅជុំវិញមានទេសភាពយ៉ាងស្រស់ត្រកាល ជូនអ្នកម្ដាយជាទីស្រឡាញ់សម្រាប់រស់នៅសាងជីវិតមានក្ដីសុខនាពេលខាងមុខ ។
នេះបើតាមការបង្ហោះរបស់ លោកឧកញ៉ា ហួត ជា បានឱ្យដឹងនៅថ្ងៃនេះថា អរគុណប្អូនស្រី នី មុន្នីនាថ ជាតារាសម្ដែងមានប្រជាប្រិយភាពមួយរូប ដែលមានទំនុកចិត្ត បានសម្រេចចិត្ដមកកក់ វីឡាទោល ហ៊ួត ជា វិចិត្រដារ៉ា ជើងភ្នំបាសិទ្ធិ ជូនអ្នកម្តាយជាទីទីស្រឡាញ់ សូមជូនពរឲ្យ ប្អូនស្រីសម្រស់កាន់តែស្អាត មានប្រជាប្រិយភាពកាន់តែខ្លាំង ឡើងថែមទៀតដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង