ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារមានមហាជនជាច្រើនចង់ដឹងពីអាយុ តារាចម្រៀងល្បី វ័យក្មេង ទ្រាំមិនបានឪពុក សោភា ទេពី ទម្លាយថ្ងៃខែឆ្នាំកំណើតកូន ចេញម្តង

149

ភ្នំពេញ៖ ប្រិយមិត្ត ដែលជាអ្នកតាមដានបណ្ដាញសង្គមបានដឹងហើយ ពីអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី ដែលជាតារាចម្រៀងវ័យក្មេងមានរាងទ្រលុកទ្រលន់ មានស្ទីលលេងខ្លួនប្លែកៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្ដាញសង្គម ។
លើសពីនេះ បន្ទាប់ពីចូលវ័យ ១៨ ឆ្នាំភ្លាម តារាចម្រៀងស្រីវ័យក្មេងរូបនេះ កាន់តែមានសាច់ឈាមស្រស់ស្អាត សាច់សខ្ចីដូច បណ្ដូលចេក មានស្ទីលតុបតែងខ្លួនកាន់តែខ្ញង់គួរឱ្យស្រឡាញ់ឡើង ។
ដោយឡែកថ្មីៗនេះ បន្ទាប់ពីបានឃើញព័ត៌មានក្នុងស្រុកបានចុះផ្សាយពីសម្រស់ និង អាយុរបស់នាងនោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនមានការសង្ស័យ ព្រមទាំងធ្វើការវែកញែកទាក់ទងនឹងអាយុ
របស់តារាស្រីរូបនេះ ពេញបណ្ដាញសង្គម ។
ស្របពេលឃើញការវែកញែកបែបនេះ ស្រាប់តែឃើញបុរសវ័យចំណាស់ជាមន្ដ្រី យោធា អាយុប្រមាណ៦២ ឆ្នាំម្នាក់ ដែលអះអាងថាជា ឪពុកបង្កើត មានគណនីហ្វេសប៊ុកឈ្មោះថា Sambuon Nhim ដែលបានចេញមុខប្រាប់ថា៖ ខ្ញុំជាឪពុកបង្កើតរបស់ សោភា ទេពី បានធ្វើការឆ្លើយអះអាងជំនួសកូនស្រីរបស់ខ្លួន ដែលបានទម្លាយពីថ្ងៃខែកំណើតរបស់នាងពិតប្រាកដផងដែរ ។
ក្នុងនោះលោកបានរៀបរាប់ថា៖ អ៊ុចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថា សោភា ទេពី នេះជាកូនស្រីរបស់អ៊ុបង្កើត ហើយនាងកើតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី វេលាម៉ោង ៥ល្ងាចថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០០៣ គឺជាថ្ងៃកំណើតពិតប្រាកដរបស់កូនខ្ញុំ» ។
ជាមួយគ្នានេះដែរ សោភា ទេពី ក៏បានធ្វើការស៊ែរបន្តពីឪពុក ដោយនាងក៏បាននិយាយទៅកាន់អ្នកសង្ស័យទាំងឡាយថា «បើអត់ដឹងច្បាស់កុំទាន់និយាយ កាលប្រឡងចម្រៀងខ្ញុំអាយុ ១៤ ឆ្នាំទេ តែខ្ញុំតំឡើង ១៦ ឆ្នាំ ដើម្បីបានប្រឡង តើខ្ញុំកុហកបានអីមកខ្ញុំវិញ បើឆ្នាំនឹងខ្ញុំអាយុ ១៨ មែន ហើយមុខចាស់ ឬ ក្មេងមិនសំខាន់ សំខាន់អ្នកចេះរក លុយខ្លួនឯងបាននៅ ឬ អាយុប៉ុណ្ណឹងនៅសុំលុយម៉ាក់ប៉ាអ្នកចាយទេ ខ្ញុំមិនដែលឈឺ ក្បាលរឿងនឹងទេ មានតែសប្បាយចិត្តដែលខ្ញុំអាយុប៉ុណ្ណឹងហើយខ្ញុំអាចជោគជ័យបានប៉ុណ្ណឹង ថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ឆ្នាំមមែ
ថ្ងៃទី០៥ ឧសភា ឆ្នាំ២០០៣ ដល់ ថ្ងៃទី០៥ ឧសភា ឆ្នាំ២០២១ តើអាយុកូនស្រីខ្ញុំ ប៉ុន្មានហើយ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង