ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា ឈប់សម្រាកពីរថ្ងៃ ប្រគល់ជូននាយកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

133


ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ការងារប្រចាំថ្ងៃ ជូនលោកនាយកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ចំនួន២ថ្ងៃ។

យោងតាមលិខិតផ្លូវការរបស់អគ្គបញ្ជាការដ្ឋាន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា “ខ្ញុំ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ត្រូវបានអនុញ្ញាតច្បាប់សម្រាកពីការងារចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលអវត្តមានរបស់ខ្ញុំ ខ្ញុំសូមប្រគល់ភារកិច្ចជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នាយស្តីទីសេនាធិការចម្រុះ ដើម្បីដឹកនាំ បញ្ជា និងដោះស្រាយ រាល់ការងារប្រចាំថ្ងៃរបស់អគ្គបញ្ជាការដ្ឋាន”។


អត្ថបទដែលជាប់ទាក់ទង