ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងឃ្វាលគោ​មួយក្រុម​ យក​ក្បាលគ្រាប់​ប្រភេទ​M79 មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​ ៣​ នាក់​ បញ្ជូន

108


កំពង់ស្ពឺ​ ៖ ក្មេងឃ្វាលគោ​មួយក្រុម មាន​គ្នា​ ៤នាក់​ បាន​រើសយកក្បាល​គ្រាប់ចាស់​ៗ​ ​ប្រភេទ​ ​M79​ មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​ ៣​ នាក់។ ហេតុការណ៍​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​នេះ ​កើតឡើង​នៅ​ចំណុច​ក្នុង​បរិវេណ​បន្ទាយ​ACO​ (ទីតាំង​បាញ់គ្រាប់ពិត​)​ ស្ថិតក្នុង​ភូមិ​ក្អែ​ក​ពង​ ឃុំ​តាំង​ស្យា​ ​ស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ នៅថ្ងៃ​អាទិត្យ​ ​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០១៨ កាលពី​វេលា​ម៉ោង​ ១៦​ និង​ ៣០​ នាទី​រសៀល។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាម​ការបញ្ជាក់​ពីលោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុន​ធឿន​ ស្នងការរង​ ផែន​ការងារអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ​ ​បាន​ឲ្យ​ដឹងថា​ក្មេងរងគ្រោះ​ទាំង​បួន​នាក់មាន​ឈ្មោះ​ ១)ងោ​ល តាំង​ហេង ភេទ​ប្រុស​ អាយុ​ ១០ឆ្នាំ ស្លាប់​នៅនឹង​កន្លែង​ ២)ឈ្មោះ សូន រ័ត្ន ភេទ​ ប្រុស​អាយុ​ ១២ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ទៅដល់មន្ទីរពេទ្យ​៣)ឈ្មោះ​យ៉ែម ស្វិត ភេទ​ប្រុស អាយុ​ ៩ឆ្នាំ​រងរបួស​ធ្ងន់ ៤)ឈ្មោះ យ៉ែម ខ្មៅ ភេទ​ប្រុស អាយុ​ ៦ឆ្នាំ​ របួស​ស្រាល​ ក្មេង​ទាំង​បួន​នាក់ រស់នៅ​ភូមិក្អែ​កពង ឃុំ​តាំង​ស្យា​ ​ស្រុក​ភ្នំស្រួច។

មុនពេល​កើតហេតុ​ក្មេងឃ្វាលគោ​ទាំង​បួន​នាក់​បាន​ដើរឃ្វាល​ គោ​នៅក្បែរទីតាំងបាញ់គ្រាប់ពិត​ ACO ក្រោយមកបាននាំគ្នារើស​ក្បាលគ្រាប់​ ប្រភេទ​M​79 យកទៅ​ដំ​លេង​រួច​បណ្តាលឲ្យផ្ទុះ​ ​បណ្តាល​ឲ្យ​ក្មេង​ប្រុស ឈ្មោះ​ងោ​ល​ ​តាំង​ហេង​ ស្លាប់​ នៅ​និង​កន្លែង​ក្រោយពី​កើតហេតុ​ក្មេង​រងរបួស​ទាំងបី​នាក់ ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ។ ចំ​ណែ​កសព​ក្មេងរងគ្រោះ​ត្រូវបាន មន្ត្រី​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។
ចំណុច​ទីតាំង​នេះផងដែរ ក៏ធ្លាប់មានករណីផ្ទុះគ្រាប់​បណ្ដាល ឲ្យស្លាប់​ជនបរទេស​ សញ្ជាតិ​អូស្ត្រាលី​ ម្នាក់​ និងរបួសធ្ងន់​ ២​ នាក់​ ជាក្រុម​គ្រូបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង