ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ កៀរសម្រួលជួសជុល​ និងថែទាំកំណាត់ផ្លូវជាតិលេខ៩២ប្រវែង​ ៩២គីឡូម៉ែត្រ​ ចាប់ពីព្រំប្រទល់ “ព្រះវិហារ-ស្ទឹងត្រែង”

32

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តេីមកៀរសម្រួលជួសជុលនិងថែទាំកំណាត់ផ្លូវជាតិលេខ៩២ប្រវែង៩២,២គីឡូម៉ែត្រចាប់ពីព្រំប្រទល់ព្រះវិហារស្ទឹងត្រែងឡេីងវិញដេីម្បីសម្រួលការធ្វេីដំណេីររបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅថ្ងៃ

ទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា៖ កំណាត់ផ្លូវជាតិលេខ៩២ប្រវែង៩២,២គីឡូម៉ែត្រចាប់ពីព្រំប្រទល់ព្រះវិហារស្ទឹងត្រែងឃុំកំពង់ស្រឡៅ២  ស្រុកឆែបជាប់បណ្ដោយព្រំដែនឡាវ​“ ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចាប់ផ្តេីមកៀរសម្រួលជួសជុលនិងថែទាំឡេីងវិញដេីម្បីសម្រួលការធ្វេីដំណេីររបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ។

  លោកសូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវជាតិលេខ៩២ សូមមេត្តាយោគយល់និងបេីកបរដោយប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង