ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ជ័យ សុវ៉ាត ធ្វើឲ្យផ្អើលអ្នកគាំទ្រខ្លាំង ក្នុង ឈុតសម្ដែង បទកុំប៉ះសង្សាខ្ញុំ

182

ភ្នំពេញ៖ តារាចម្រៀង លោកជ័យ សុវ៉ា បាន បង្ហាញភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ក្រោយពីលោកបង្ហាញវត្តមានក្នុងផលិតកម្ម សាន់ដេ។ ភ្ញាក់ផ្អើលព្រោះតែបទចម្រៀងថ្មីបន្តបន្ទាប់របស់តារារូបនេះ បានទាក់ចិត្តអ្នកគាំទ្រខ្លាំង ដែលសូម្បីតែរូបថតប៉ុន្មានសន្លឹកនៃការសម្តែងបទ”កុំប៉ះសង្សាខ្ញុំ” ក៏ឆក់បានការគាំទ្រមិននឹកស្មានដល់ដែរ។

ទើបនឹងប្រកាសត្រៀមបញ្ចេញវីដេអូពេញបទចម្រៀងថ្មីគឺបទ”កុំប៉ះសង្សាខ្ញុំ”មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែរូបថតមួយចំនួននៃការសម្តែង បទចម្រៀងនេះត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក។ ជ័យ សុវ៉ាតបញ្ជាក់ថា ៖ លោកពិតជាភ្ញាក់ផ្អើលនឹងការគាំទ្របទចម្រៀងថ្មីៗ របស់លោកដែលសូម្បីតែរូបថតមួយ ចំនួននៃការសម្តែងបទថ្មីខាងលើក៏ ទទួលបានការគាំទ្រច្រើនព្រោះតែបទចម្រៀងមួយនេះ ត្រូវបានទស្សនិកជនពិសេស អ្នកគាំទ្រទន្ទឹងរងចាំជាយូរ។ លោកថា ៖ បទចម្រៀងនេះបានចាក់ចំបេះដូងអ្នកគាំទ្រច្រើន ពិសេសយុវវ័យដែលមានរឿងរ៉ាវស្នេហា ស្រដៀងគ្នានឹងអត្ថន័យនៃបទចម្រៀង។ លោកបន្ដ ថា៖ ក្រោយមានអ្នកចូលស្តាប់រាប់សែនដង លើបណ្តាញសង្គមក្នុងរយៈពេលខ្លីលោក និងក្រុមការងាររបស់ផលិតកម្ម កាន់តែព្យាយាមសម្រិតសម្រាំងការផលិតវីដេអូ បទចម្រៀងនេះកាន់តែខ្លាំងដែល វីដេអូនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។ លោកពិតជារំភើបនឹងការគាំទ្រ ដែលសូម្បីតែការថតសកម្មភាពក្រៅឆាក និងរូបថតសម្តែងជាមួយតារាក្នុងវីដេអូបទចម្រៀងនេះ ក៏ទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ។

លោកបញ្ជាក់ថា៖ លោកនិង ផលិតករ នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីប្រាកដថាវីដេអូបទចម្រៀងនេះ នឹងប្រកបដោយគុណភាព ជាមួយកម្រិតរូបភាពខ្លឹមសារ អត្ថន័យដែលមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

សូមបញ្ជាក់ថា៖ ជ័យ សុវ៉ាតអតីតម្ចាស់ជ័យលាភី ផ្កាយរះក្នុងសួន បានបង្ហាញវមុខក្នុងផលិតកម្មសាន់ដេ កាលពីចុងឆ្នាំ២០១៧ បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រ ជាច្រើនចែកផ្សាយលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មានដូចជាបទ”ក្រចេះស្នេហ៍បង” បទ”ស្រលាញ់អូនមែនទែនមិនមែនលំៗ” និងបទចម្រៀងដែលកំពុង ទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺបទ”កុំប៉ះសង្សារខ្ញុំ”៕

អត្ថបទដែលជាប់ទាក់ទង