ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងវ័យក្មេង អៀ ម៉េងលិ កំពុងមាន ការចាប់អារម្មណ៏ខ្លាំង ពីទស្សនិកជន លើរូបសម្រស់ ដ៏ស្រស់ស៊ិច ស៊ីអារម្មណ៍ ដ៏គួរឲ្យខ្នាញ់

295

កម្សាន្ត ៖ ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយតារាសម្តែងវ័យក្មេងម្នាក់ដែលកំពុងតែមានភាពល្បីល្បាញនៅលើបបណ្តាញសង្គមនោះគឺកញ្ញា អៀ ម៉េងលិ ហៅកាត់ថា អូនមី រយៈពេលចុងក្រោយមកនេះ តារាសម្តែង អៀ ម៉េង លិ ឃើញថា សន្ទុះនៃការគាំទ្រ របស់កញ្ញា មានការហក់ឡើងខ្លាំង ហើយបច្ចុប្បន្ននេះ ម៉េង លិ គឺជាតារាសម្តែងម្នាក់ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងមួយរូបផងដែរនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ។
យ៉ាងណាមិញនៅពីក្រោយភាពល្បីល្បាញ នេះផងដែរ អៀ ម៉េងលិ ត្រូវបានគេចាប់អារម្មណ៍ថា កញ្ញាគឺជាតារាសម្តែងស្រីម្នាក់ ដែល មានរូបសម្រស់ស្រស់ស្អាតមិនធម្មតា គយគន់មិនចេះណាយ អមមកជាមួយនិងរូបសម្ផស្សស្រស់ស្អាតនេះ ម៉េងលិ គឺជានារីម្នាក់ដែលមាន ភាពឆ្លាតវ័យនិងពូកែនៅក្នុងការធ្វើជំនួញផងដែរ ទាំងការងារនៅក្នុងមុខជំនួញ និងការងារនៅក្នុងសិល្បៈរបស់ អៀ ម៉េងលិ គឺដើរទៅមុខទន្ទឹមគ្នាយ៉ាងរលូនផងដែរ ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពជាមួយនឹងសម្លៀកបំពាក់អាវដៃខ្លីជម្រើស
ជាតិប្រេសុីល និងខោខ្លីពណ៍សបែបសុិចសុីមួយឈុត ដែលពិតជាសាកសមខ្លាំងនឹងសម្រស់ សាច់សខ្ចី រួមទាំងរូបរាងល្វត់ល្វន់របស់កញ្ញាខ្លាំងមែនទែន មើលទៅគឺពិតល្អគ្មានទាស់ត្រង់ណាឡើយ។
យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរទៅសម្រស់តារាស្រី អៀ ម៉េងលិ ដែល មានសម្រស់ស្អាត ទោះបីស្លៀកពាក់បែបសុិចសុី ឬបែបរមទម្យក៏នៅតែឃើញស្អាតមួយបែបផ្សេងៗគ្នាដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង