ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអធិការដ្ឋាន​ នគរបាល​ស្រុក​ភ្នំស្រួច​ បង្រ្កាប​ទីតាំង​សង្វៀន​ប្រជល់មាន់​ ដុះស្លែមួយកន្លែងនៅភូមិ​ចំការ​ចេក​

80


កំពង់ស្ពឺ​ ៖​ គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ដឹកនាំដោយ​ លោក​ ហន​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលស្រុកភ្នំស្រួច​វេលាម៉ោង​ ១៤​,៣០​ នាទី​ ថ្ងៃទី២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ បានដឹកនាំកម្លាំង​នគរបាល ចុះបង្ក្រាបទីតាំងបើកភ្នាល់ល្បែងស៊ីសងប្រជល់មាន់មួយ​កន្លែង​ នៅចំនុចព្រៃចំការមាត់អូរ​ ខាងជើងភូមិ​ចំការចេក​ ចម្ងាយប្រហែល​ ៣.៥​ គីឡូម៉ែត្រ ក្នុង​ឃុំត្រែង​ត្រយឹង​។

ជាក់ស្ដែង​កំលាំង​សមត្ថកិច្ច​ទៅដល់ក្រុមអ្នក​ញៀនល្បែងបាននាំគ្នារត់ប្រាសចូល​ ព្រៃ​ និងចំការ​បាតជើងសរព្រាត​ សល់វត្ថុតាង​ សម្ភារៈ​រួមមាន​ ៖​
-​ កៅអីជ័រ​ សំរាប់​អង្គុយ​ ចំនួន​ ៨៥
-​ ជាលក្រុងមាន់ជល់​ ចំនួន​ ១០
-​ តង់កៅស៊ូប្រក់ដំបូល​ ចំនួន​ ១៣
-​ ចាន​ និងគំរប​ បាញ់អាប៉ោង​ ១​ ឈុត
-​ ជញ្ជីងថ្លឹងមាន់​ ចំនួន​ ១
-​ គ្រែឈើ​ ចំនួន​ ១
-​ តុដែក​ ចំនួន​ ១

ដោយបានការអនុញ្ញាតិពីលោក​ព្រះរាជអាជ្ញា​ អយ្យ​ ការ​ ​អមសាលាដំបូងខេត្ដ​ ក្រុម​ការងារ​បានសម្រេច​ ដុតកំទេចសម្ភារៈចោលនៅនឹងកន្លែងទីតាំងប្រជល់មាន់ខុសច្បាប់​ខាងលើ​ មូលហេតុ​ពិបាក​ក្នុងការដឹកជញ្ជូន រីឯម៉ូតូចំនួន​ ១២​ គ្រឿង​ និងរថយន្ត​ ៧​គ្រឿង​ ដែលជារបស់អ្នកលេង​ល្បែង​ជល់មាន់​ ត្រូវ​បាន​បញ្ជូនទៅ​រក្សាទុកជាបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបា​ល​ស្រុកភ្នំស្រួច​ រង់ចាំ​ចំណាត់​ការ​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង