ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែង ជាទូតសុឆន្ទៈ សមភាពយេនឌ័រ

112

ភ្នំពេញ៖ ទើបតែមុននេះបន្តិចនៅបណ្តាញសង្គមហ្វេសបុកបានចែករំលែកនៅសេចក្តីប្រកាសមួយសន្លឹក ដោយនៅក្នុងលិខិតនោះខ្លឹមសារ ត្រូវបានសរសេរថា ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង ក្រសួងកិច្ចការនារី នឹងកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្រ្តីនឹងក្មេងស្រី ប្រកដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ សម្រាប់លិខិតមួយសន្លឹក នេះគេសង្កេតឃើញមានផេក ធំជាច្រើនបានចែករំលែកតតគ្នា ដោយក្នុងនោះអ្នកគាំទ្ររបស់កញ្ញា រ៉េតសារីតា ជាច្រើនបានចូលទៅបញ្ចេញយោបល់អបអរសារទរដែលកញ្ញា បានក្លាយជាទូតសុឆន្ទះបែបនេះ។ អ្នកគាំទ្រកញ្ញាបានសរសេរថា ហ៊ាននិយាយហ៊ានធ្វើ នេះបានសមជាកញ្ញា ឯកដែលហ៊ាននិយាយនិងហ៊ានធ្វើ។ ដំណឹងដ៏ល្អនេះ បាន ចែករំលែកនៅខ្លីប វីដេអូខ្លីមួយរបស់នាងស្តីពីទិវានារីអន្តរជាតិ ៨ មីនា ហើយនៅក្នុងខ្លីបវីដេអូខ្លីនោះគឺបានប្រមូលផ្តុំនៅមនុស្សស្រីជាច្រើនមកបញ្ចេញមតិ នឹងអារម្មណ៍របស់ពួកគេ ចំណែកសារីតា វិញបានជឿជាក់ទៅលើពាក្យមួយឃ្លា ដោយពាក្យនោះនិយាយថា មនុស្សស្រីគឺជាមាតាដៃ១០០ នាងថា ពាក្យនេះគឺត្រឹមត្រូវណាស់ ព្រោះមនុស្សស្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ដូចនឹងបុរសដែល ។ គួររំលឹកផងដែលថា ដូចអ្វីទស្សនិកជនទទួលជ្រាបរួចមកហើយថា កញ្ញា សារីតា គឺជាបវរកញ្ញា ម្នាក់ដែលមានភាពលេច ធ្លោ ខ្លាំងទៅលើជំនឿចិត្តរបស់នាង ព្រោះនាងគិតថា មនុស្សប្រុសអាចធ្វើបានចុះហេតុអីមនុស្សស្រីធ្វើមិនបាន ហេតុផលទាំងនេះហើយដែលហេតុធ្វើអោយនាងសាកសម័បំផុតចំពោះដំណែងរាជទូតសុឆន្ទៈមួយនេះ ។
យោងតាមសមត្ថភាព ចំណេះខ្ពង់ខ្ពស់ នឹងភាពប៉ិនប្រសប់ អង់អាចខ្លាំងក្លារបស់នាង សារីតា ពិតជាសិក្ដសមទទួលបានតួនាទីសំខាន់មួយនេះ។ ដោយឡែកនៅក្នុងលិខិតបានបញ្ជាក់ថា សារីតា នឹងត្រូវទទួលបន្ទុកការងារក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាច ដល់ស្ត្រីប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង