ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជន អ្នកនិយមសីល្បៈ នៅចាំតួស្រី ក្នុងបទ ស្រីក្បត់ចិត្តហ៊ា ពេលនេះកំពុងត្រៀមខ្លួនចូលប្រកួត Miss Universe កម្ពុជា ២០២១នេះ

306

 

ភ្នំពេញ៖ បើរម្លឹកដល់បទចម្រៀង មួយបទស្រីក្បត់ចិត្តហ៊ា របស់លោក កែវ វាសនា ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ។ ម្យ៉ាងវិញទៀត បើនិយាយដល់តួស្រីដែលសម្ដែងក្នុងបទមួយនេះត្រូវបានគេស្គាល់ថាជាកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ាផងដែរ។ លើសពី នេះទៅទៀត មិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ តែគេដឹងទៀតថា តារាស្រីរូបនេះជាអតីតបវរកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីមានឈ្មោះលើវិថី សិល្បៈអស់ជាច្រើនឆ្នាំ នាងហាក់ជាបាត់មុខលើវិថីសិល្បៈមួយរយៈធំ ។ តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះថ្មីៗស្រាប់តែកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី លំដាប់អន្តរជាតិគឺជា កម្មវិធី Miss Universe កម្ពុជាឆ្នាំ២០២១នេះ ។
គួរបញ្ជាក់ថា៖ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ឆ្មាំនេះនាងមានអាយុ២៥ឆ្នាំហើយ មានកម្ពស់១,៦៨ ម៉ែត្រ។ បើនិយាយពីរូបសម្រស់វិញ ឃើញថានាងនៅតែស្រស់ស្អាត ព្រមទាំងទាចថែរក្សារូប រាងឲ្យនៅស្មីស្អាតមិនចាញ់ពេលចូលសិល្បៈដំបូងៗប៉ុន្មានឡើយ។ ក្នុងនោះដែរ ក្រោយអ្នកគ្រប់គ្រងកម្មវិធី Miss Universe កម្ពុជា បង្ហោះរូបបេក្ខភាពរូបនេះរួច ឃើញថាមានមហាជនជាច្រើនចាប់អារម្មណ៍លើនាងគ្រប់គ្នាតែម្ដង៕សំរិត

អត្ថបទដែលជាប់ទាក់ទង