ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង អៀ ម៉េងលិ កាន់តែធ្វើឲ្យអ្នកគាំទ្រឆ្លក់វង្វេង និងសម្រស់ដ៏ស្រស់ស្អាត បែបប៉ិនប្រភព តុបតែងខ្លួន

174

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះ តារាសម្តែងកញ្ញា អៀ ម៉េងលិ ហៅអូនមី បានធ្វើការបង្ហាញសម្រស់យ៉ាងស្អាត ដែលធ្វើឱ្យទស្សនិកជនមាន ការភ្ញាក់ផ្អើល និងចាប់អារម្មណ៏ មិនតិចនោះទេ។
ជាក់ស្ដែងផងដែរ តារាស្រីរូបនេះ បានបង្ហាញ ពីសម្រស់របស់ខ្លួន ជាច្រើនសន្លឹក តាមរយៈបណ្ដាញសង្គម ជាមួយ អាវវៀលក្លៀកមួយ ដែលមើលទៅមានលក្ខណៈសមខ្លាំងជាមួយនឹងសាច់សខ្ចី និងស្រឡូនល្វត់ល្វន់របស់កញ្ញា បន្ថែម ពីនេះទៀត ស្រីលិ ក៏បានលេងសក់សេះបន្ថែមទៀត និងMake Up បែបស្តើៗមើលទៅ ស្រដៀងនឹងតុក្កតាខ្លាំងមែនទែន។
ដោយឡែកទៀតសោត មហាជនក្រោយពីបានឃើញរូបភាពទាំងអស់នេះ ហើយពួកគេក៏បានពោលពាក្យសរសើរជាច្រើននៅក្នុងការ បញ្ចេញមតិ ដោយនិយាយថាសម្រស់អៀ ម៉េង លិ ស្អាតខ្លាំងមើលមួយភ្លែតចង់ច្រឡំ នឹងតុក្កតាផងដែរ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង