ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចុះធ្វើអនាម័យ បរិស្ថានតាមសាលារៀននានាក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង

102

ភ្នំពេញ៖លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានមានមតិអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១នេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលអមដំណើរដោយអស់លោក,លោកស្រីជាអភិបាលរងខណ្ឌ នាកយ នាយករង ការិយាល័យចំណុះសាលាខណ្ឌ.លោក .លោកស្រីជាចៅសង្កាត់ .លោកប្រធានផ្សារព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់និមួយៗជាច្រើនរូបទៀតដោយបានបន្តចុះមកសហការណ៍គ្នាជាមួយលោកនាយកសាលានិងលោកនាយកអនុវិទ្យាល័យ .វិទ្យាល័យ និង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សដោយបានបន្តចុះមកធ្វើពលកម្មសម្អាតអនាម័យ បរិស្ថានដោយធ្វើការឈូសឆាយស្មៅ និង ប្រម៉ែប្រមូលកើបកាយសំរាមនៅតាមមាត់លូ អណ្ដូងលូនៅក្នងបរិវេណអនុវិទ្យាល័យ .វិទ្យាល័យសាលានិងនៅជុំវិញរបងសាលារៀនអោយបានល្អប្រសើរមានផាសុខភាព ហើយជាមួយគ្នានោះក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណសាលានិងនៅតាមបន្ទប់នៃថ្នាក់រៀននិមួយៗនៅតាមបណ្ដាសាលារៀននិមួយៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដូចជានៅវិទ្យាល័យព្រះយុគន្ធ ដើម្បីបើកដំណើរអោយក្មួយៗជាសិស្សានុសិស្សចូលសិក្សារៀនសូត្រឡើងវិញនៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអុីហ្សីជេសខិនត្រូល អុី ភី សុី ដោយបានជួយមកបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យព្រះយុគន្ធ ដើម្បីសម្លាប់មេរោគផ្សេងៗ ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានស្នើរ
ដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងអោយពួកគាត់បន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង