ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ ៥​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា​ នៅ​ចំណោត​លោកយាយ​ម៉ៅ

82

​ខេត្ត​សីហនុ​៖ រថយន្ត​៥​គ្រឿង បុក​បន្តកន្ទុយ​គ្នា​នៅ​ចំណោត​លោកយាយ​ម៉ៅ កែង​រ៉ា ជិត​កំពង់ផែ របួសធ្ងន់​មន្ត្រីនគរបាល​ម្នាក់និង​ខ្ទេច​ប៉ុស្តិ៍នគរបាល វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែសីហា នេះ ។

សេចក្តីរាយការណ៍ថា មានមនុស្ស ៤នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយរូបដែរ ដែលស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់។ យោងតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសធ្ងន់ មានជនជាតិចិនម្នាក់បានស្លាប់ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យ៕

​បើតាម​នគរបាល​ចរាច​រណ៍​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​សំបក​បារី​១​គ្រឿង បើក​ដោយ​ជនជាតិ​ចិន បាន​ធ្លាក់​ផ្លូវ​ទៅបុក​ប៉ុស្តិ៍នគរបាល ត្រូវចំ​មន្ត្រីនគរបាល​ម្នាក់​កំពុង​អង្គុយ​នៅខាងមុខ​ប៉ុស្តិ៍ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ជាមួយគ្នា​ក៏មាន​រថយន្ត​៥​គ្រឿង​ទៀត បាន​បុក​បន្ត​ពីក្រោយ ខូចខាត​យ៉ាងដំណំ​។​

​នគរបាល​បញ្ជាក់ថា រថយន្ត​ទាំង​៥​គ្រឿង រួមមាន​រថយន្ត​ធុន​ធំ​២​គ្រឿង រថយន្ត​ធុន​ត្រា​១​គ្រឿង ហាយ​ឡែ​ន​ឌើ១​គ្រឿង និង​តូយ៉ូតា​១​គ្រឿង​៕​


អត្ថបទដែលជាប់ទាក់ទង