ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង លី ចាន់សីហា មានចរិតថ្លៃថ្នូរ លែងលះប្តីហើយ តែមិនហែកហួរគ្នាតាមបណ្ដាញសង្គម

120

 

ភ្នំពេញ៖ ការរៀបការកសាងជីវិតគ្រួសារ មិនថាអ្នកមានឋានៈខ្ពស់ឬទាបយ៉ាងណា តែងតែប្រាថ្នាចង់បានជីវិតប្ដីប្រពន្ធរស់នៅជាមួុយគ្នាដោយចុះសម្រុង ។ ជាពិសេស ចង់បង្កើតគ្រួសារមួយដែលមានតែក្ដីសុខ និងសុភមង្គល រួមរស់ជាមួយគ្នាដល់ចាស់កោងខ្នង។ តែនៅពីក្រោយភាពចង់ បានក្ដីសុខក្នុងជីវិតគួរ មានស្វាមីភរិយាខ្លះ រៀប ការរួចមិនបានប៉ុន្មានឆ្នាំផង ក៏សម្រេចចិត្តលែងលះគ្នា ដោយសារកត្តាផ្សេងៗ ពីគ្នាជាដើម។

ជាមួយគ្នានេះដែរ គូស្វាមីភរិយាជាច្រើនក្រោយលែងលះគ្នាអ្នកខ្លះព្យាយាមហែកហួររឿងអាក្រក់ៗរបស់ដៃគូនៅលើបណ្ដាញសង្គម ដើម្បីទាមទាររកភាពល្អមកឲ្យខ្លួនឯង ចំណែកគូខ្លះ លែងលះគ្នាជ្រើសយកវិធីស្ងៀមស្ងាត់ ផ្ដល់កិត្តយសឲ្យគ្នាទៅវិញទៅមក។ ក្នុងនោះដែរ បើក្រឡេកមើលសិល្បការិនីខ្មែរល្បីៗ ដែលធ្លាប់បែកបាក់ជាមួយស្វាមី ពួកគេបានសម្រេចចិត្តលែងលះជាមួយស្វាមីដោយស្ងាត់ៗផងដែរ។

តួយ៉ាង តារាស្រីខ្មែរដែលមានចិត្តធ្ងន់ព្រមទាំងមានចរិតថ្លៃថ្នូរ មិនជ្រើសយកវិធីហែកហួរជីវិតប្ដីប្រពន្ធបង្ហាញលើបណ្ដាញសង្គមក្រោយលែងលះប្ដី ដោយតារាទាំងនោះមានដូចជា៖
កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសម្រេចចិត្តលែងលះស្វាមីអស់ជាច្រើនឆ្នាំមកហើយ ខណៈរស់នៅជាមួយអតីតស្វាមីមិនចុះសម្រុងនឹងគ្នា។ ពិតណាស់ បើទោះបីបែកបាក់ជាមួុយស្វាមីរាប់ឆ្នាំ តែនាងមិនដែលនិយាយរឿងអាក្រក់ពីអតីតស្វាមីនាងឡើយ។

តារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង សុខ សោម៉ាវត្តី បើទោះបីលែងលះជាមួយស្វាមី ត្រូវទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯង ដោយលំបាក ក៏នាងនៅតែរឹងមាំ។ ម្យ៉ាងក្នុងអំឡុងពេលបែកបាក់ជាមួយអតីតស្វាមី តារារូបនេះមិនបានបង្ហាញពីរឿងអាក្រក់ៗ ពីជីវិតគូលើបណ្ដាញសង្គមឡើយ ដោយនាងនៅតែទុក្ខកិត្តយសឲ្យអតីតស្វាមី។

តារាសម្ដែងពូកែទឹកភ្នែក អ្នកនាង លី ចាន់សីហា បច្ចុប្បន្ននាងបានលែងលះជាមួយស្វាមី យ៉ាងដាច់ស្រេច។ ខណៈលែងលះស្វាមី នាងបានរក្សាភាពស្ងប់ស្ងាត់ មិនបង្ហាញពីមូលហេតុបែកបាក់ស្វាមីលើបណ្ដាញសង្គមដូចបុគ្គលមួយចំនួនឡើយ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង