ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់លួចលុយភ្ញៀវ ពេលចូលម៉ាស្សា លើកទី១០ នៅស្រុកមុខកំពូល

70

កណ្ដាលៈជនសង្ស័យប្រុស ស្រីចំនួន៤នាក់ក្នុងនោះមានថៅកែម៉ាស្សាផងដែរ ដែលបានរួមគំនិតគ្នាលួចលុយភ្ញៀវ ពេលចូលទៅម៉ាស្សា នៅក្នុងហាងម៉ាស្សារបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកមុខកំពូល​ចាប់ឃាត់ខ្លួនបានកាលពីព្រឹក ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នេះ ដោយយោងទៅតាមពាក្បបណ្ដឹង របស់ជនងគ្រោះជាម្ចាស់លុយ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកមុខកំពូល បានអោយដឹងថា ករណីអំពើ(លួចលុយនេះបានកើតឡើង កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ វេលាម៉ោង១០យប់ នៅចំណុចបន្ទប់
ផ្ទះជួល របស់ឈ្មោះផន វិសាល ហៅតុភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់ឈ្មោះសាន រិទ្ធីភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលមុខរបរលក់ដូរ។

លោកអធិការប៉ូលិសស្រុកមុខកំពូល បានបន្តទៀតថា ចំពោះជនសង្ស័យចំនួន៤នាក់
១-ឈ្មោះទូច ស្រីណាភេទស្រី អាយុ១៨ឆ្នាំ នៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម
ស្នាក់នៅផ្ទះជួលភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលមុខរបរបុគ្គលិកម៉ាស្សា(ឃាត់ខ្លួន) ។
២.ឈ្មោះផេង ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំនៅភូមិអណ្ដូងតាសី ឃុំព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរបុគ្គលិកម៉ាស្សា(ឃាត់ខ្លួន)
៣.ឈ្មោះតុន មេត្តា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅជួលផ្ទះបើកកន្លែងម៉ាស្សា នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរថៅកែម៉ាស្សា(ឃាត់ខ្លួន) និងទី
៤.ឈ្មោះ ផន វិសាល ហៅតុ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅផ្ទះជួលបើកកន្លែងម៉ាស្សា ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរថៅកែម៉ាស្សា(ឃាត់ខ្លួន) ។ វត្ថុតាងចាប់ ១.ប្រាក់រៀល៣០០០០០០រៀល របស់ជនរងគ្រោះ ២.ប្រាក់ដុល្លា៩០០ដុល្លាររបស់ជនរងគ្រោះ ចំពោះសម្ភារបាត់បង់រួមមាន ១.ប្រាក់រៀល២០០០០០០រៀលរបស់ជនរងគ្រោះ។
លោកអធិការបន្តទៀតថា កន្លងមកជនសង្ស័យឈ្មោះ ផន វិសាលហៅតុ និងឈ្មោះតុន មេត្តា បានមកជួលផ្ទះឈ្មោះ ផល្លី នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកកន្លែងម៉ាស្សា ដោយមានបុគ្គលិកស្រីចំនួន២នាក់ គឺជនសង្ស័យឈ្មោះផេង ស្រីណុច និងឈ្មោះទូច ស្រីណា ឯម្នាក់ទៀតឈ្មោះ ស្រីលក្ខ័ ជាប្រពន្ធ របស់ជនសង្ស័យឈ្មោះផន វិសាល ហៅតុ រស់នៅរកស៊ីកន្លែងនោះ។

តាមចម្លើយសារភាពពីជនសង្ស័យ ឈ្មោះផេង ស្រីណុច ថាខ្លួនបានទទួលការណែនាំ ពីជនសង្ស័យឈ្មោះផន វិសាល ហៅតុ និងជនសង្ស័យ តុន មេត្តា ជាថៅកែឲ្យធ្វើតាមពួកគេ ត្រូវឲ្យភ្ញៀវដោះសម្លៀកបំពាក់ចេញ ទុកតែខោលីអូ និងឲ្យស្លៀកកន្សែងពោះគោ ហើយឲ្យភ្ញៀវដេកផ្គាប់មុខ ដើម្បីធ្វើម៉ាស្សា ចំណែកខោអាវភ្ញៀវត្រូវយកទៅទុក នៅលើទូផ្ដៅចុងជើងជិតបង្អួច លួចលាក់ដែលជនសង្ស័យ ធ្វើសម្រាប់តែលួចលុយរបស់ភ្ញៀវ ដែលជាជនរងគ្រោះ។
លោកអធិការបន្តទៀតថា ដោយកន្លងមកកន្លែងម៉ាស្សាខាងលើនេះ ពួកជនសង្ស័យនេះធ្លាប់បាន ធ្វើសកម្មភាពលួចប្រាក់ ជនរងគ្រោះជាហូរហែរ បានចំនួន១០លើកមកហើយ។
លុះដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងជាង១០យប់ ជនសង្ស័យឈ្មោះផន វិសាល ហៅតុ កំពង់អង្គុយក្នុងបន្ទប់ជាមួយប្រពន្ធ ក៏ឃើញជនរងគ្រោះជិះម៉ូតូម៉ាក់ហ្សូមមើចូលមកម៉ាស្សា ដោយហៅជនសង្ស័យឈ្មោះទូច ស្រីណា ឲ្យម៉ាស្សានៅជិតបន្ទប់ជនសង្ស័យឈ្មោះផន វិសាល ហៅតុ។ ឃើញដូចនេះជនសង្ស័យឈ្មោះ ផន វិសាល និងឈ្មោះតុន មេត្តា បានធ្វើសកម្មភាពលួចយកសោម៉ូតូ ជនរងគ្រោះដែលទុកក្នុងហោប៉ៅខោលើ ទូផ្ដៅតាមបង្អួចលួចលាក់ ដែលជនសង្ស័យបានធ្វើទុក មកចាក់កែបម៉ូតូជនរងគ្រោះ រួចលួចយកលុយជនរងគ្រោះចំនួន៨០០ដុល្លារ និងប្រាក់រៀលចំនួន២៨០០០០០រៀល។ បន្ទាប់មកជនសង្ស័យទាំង២នាក់ បានយកសោម៉ូតូទៅទុកក្នុងហោប៉ៅខោ ជនរងគ្រោះវិញ។
មួយសន្ទុះក្រោយមកជនរងគ្រោះ បានចេញពីបន្ទប់ម៉ាស្សារួច ជិះម៉ូតូទៅបាត់តែម្ដង។ លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ជនរងគ្រោះ គាត់បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ រួចចុះទៅដល់កន្លែងកើតហេតុ ទើបជនសង្ស័យឈ្មោះផន វិសាល និងតុន មេត្តា បានយកប្រាក់ចំនួន៩០០ដុល្លារ និងប្រាក់រៀលចំនូន៣០០០០០០រៀល មកប្រគល់ឲ្យមកសមត្ថកិច្ចវិញ។

តាមសំណូមពររបស់ជនរងគ្រោះ សុំប្រាក់របស់ខ្លួនចំនួន៩០០ដុល្លារ និងប្រាក់រៀល៣០០០០០០រៀល ដែលសមត្ថកិច្ចយើងដកហូតបាន ដើម្បីដោះស្រាយជីវភាពគ្រួសារវិញ។
ចំពោះប្រាក់បាត់បង់ចំនួន២០០០០០០រៀល សូមឲ្យសមត្ថកិច្ចជួយដោះស្រាយតាមច្បាប់។
នៅថ្ងៃដដែលម៉ោង៩ព្រឹកនេះ សមត្ថកិច្ចបាននាំខ្លួជនសង្ស័យទាំង៤នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង