ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង សោភា ទេពី ម្ចាស់បទចម្រៀង អ្នកណាកែចិត្តបង សម្រស់ស្អាតខ្លាំង ចាប់អារម្មណ៏ ពីទស្សនិកជនដែលនិយមគាំទ្រច្រើន

209

កម្សាន្ត៖ ជឿជាក់ថា ពុក ម៉ែបងប្អូនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីតារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដែលកំពុងមានឈ្មោះបោះសម្លេង លើវិថីសិល្បៈនិងជាម្ចាស់ បទចម្រៀង«អ្នកណាកែចិត្តបង»ទទួលបានការគាំទ្រពីសំណាក់មិត្តៗ យុវវ័យច្រើនខ្លាំងមែន ទែន។
ខណៈពេល ដែលតារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ ទទូលបានការចាប់អារម្មណ៍ខ្លាំងនោះ សូម្បីតែការតុបតែងខ្លួន និងស្ទាយ៍ស្លៀកពាក់របស់ សោភា ទេពី មានការពេញ និយមខ្លាំងដែរ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះគេបាន ឃើញថាតារាស្រីរូបនេះបានធ្វើដំណើរកម្សាន្តទៅកាន់ទឹកដី ខេត្តកំពត មិនត្រឹមតែប៉ុណ្ណោះទេ តារាចម្រៀងស្រីដែលមានសាច់ត្រលុកត្រលន់រូបនេះក៏បានបង្ហោះវិដេអូពេលកំពុងលេងទឹកយ៉ាងសប្បាយរីករាយផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង