ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាស្រីវ័យក្មេង ទើបនិងរះ កត្តញ្ញូមែន!មិនបានទៅវត្តនឹងគេតែ កញ្ញា ឈិន មុន្នីនាថ មិនភ្លេចអ្នក មានគុណក្រាបសំពះប្រគេនបច្ច័យ

118

ភ្នំពេញ ៖ ទោះបីទើប នឹងប្រឡូកក្នុងសិល្បៈក៏ពិតមែន តែតារាស្រី ឈិន មុនី្ននាថ ខ្សែស្រលាយគ្រួសារអ្នកសិល្បរូបនេះ បានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីទស្សនិកជន ជា ពិសេស មហាជនវ័យស្រទាប់យុវវ័យ ជាពិសេស តាមរយៈរឿង អ្នកម៉ាក់វ័យក្មេង នេះតែម្តង លើសពីនេះទៅទៀត ហ្វេនៗរបស់តារាស្រីរូបនេះ តែងដឹងថា រូបនាង ជាក្មេងស្រីសុភាពនិង ជាក្មេងស្រីកត្តញ្ញូម្នាក់ ចេះស្រលាញ់គោរពឪពុកម្តាយថែមទៀតផង។

មិនតែប៉ុណ្ណោះ ស្របពេលថ្មីៗនេះ ជាថ្ងៃកាន់បិណ្ឌទី១ ខណៈ តារាខ្មែរជាច្រើន បានបង្ហាញ រូបភាព ជាមួយគូស្នេហ៍ គូស្វាមីភរិយា និងគ្រួសារ ទៅវត្តធ្វើបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ តាមប្រពៃណីរបស់ខ្មែរ ប៉ុន្ដែ សម្រាប់ តារាស្រីវ័យក្មេង មុន្នីនាថ វិញ ទោះមិនបានទៅវត្តដូចគេដូចឯងមែន តែរូបនាង មិនភ្លេចព្រះរស់ អ្នក មានគុណនៅក្នុងផ្ទះនោះឡើយ ដោយខ្លួនបាន ក្រាបសំពះដល់បាតជើង ព្រមទាំងប្រគេនបច្ច័យជូនឪពុកម្តាយថែមទៀតផង ដែលនេះបង្ហាញយ៉ាងច្បាស់ថា រូបនាង ជាក្មេងស្រីដ៏ល្អ និងគួរឲ្យស្រលាញ់ ជាគម្រូដល់ក្មេងៗដទៃ។

ដោយក្នុងនោះ រូបនាងបានប្រាប់ឲ្យដឹងថា ៖ថ្ងៃកាន់បិណ្ឌទី១ ម៉ាក់ប៉ាបាន៣ វត្តតែកូន មិនបានជូនទៅវត្តព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្តក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ ការគោរពប្រតិបត្តិឪពុកម្ដាយដោយកន្លងធម៌ ជាភ្លើងទានបំភ្លឺផ្លូវជីវិត ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង