ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Suzuki cup កម្ពុជា ស្ថិតក្នុងពូល B

218

ភ្នំពេញ៖ព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលកម្ពុជាកំពុងដេញថ្លៃធ្វើម្ចាស់ផ្ទះ នាចុងឆ្ន២០២១នេះកម្ពុជាស្ថិតនៅពូលB ជាមួយក្រុមខ្លាំងៗ ៤ក្រុមទៀត រួមមានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ។

ពិធីចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ប្រចាំតំបន់នេះ បានធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្ដមានឯកឧត្តម ខៀវសាម៉េតប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)នោះគេសង្កេត
ឃើញថាពូលAមាន ៥ក្រុមដូចគ្នាដែលរួមមានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងប្រ៊ុយណេ ឬទីម័រខាងកើត ដែលត្រូវលេងវគ្គជម្រុះ ដើម្បីដណ្ដើមកៅអីវគ្គចែកពូលនេះ។

ពានរង្វាន់ AFF Suzuki Cup 2020 នឹងធ្វើការប្រកួត ចាប់ពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករាឆ្នាំ២០២២ខណៈពេលនេះ មានប្រទេសជាច្រើនបានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដែលប្រកួតរៀងរាល់ ២ឆ្នាំម្ដងនេះ ដែលពន្យារពេលមកពីឆ្នាំ២០២០ ក្នុងនោះក៏មានកម្ពុជាដែរ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពាក្យដេញថ្លៃមករៀបចំការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡា បាល់ទាត់កម្ពុជាបេក្ខភាពដែលបាន ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ជើងឯកអាស៊ាននេះ ក្រៅពីកម្ពុជា គឺមានសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម ដែលទើបដាក់ពាក្យក្រោយគេ កាលពីថ្មីៗ ហើយតាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងរៀបចំកិច្ចប្រជុំ សម្រេចផ្ដល់សិទ្ធិឲ្យប្រទេសធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ នាសប្ដាហ៍ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង