ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីបំផុតប្រទេសសិង្ហបុរី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ AFF SUZUKI CUP 2020

98

ភ្នំពេញ៖ទោះបីព្រឹត្តិការណ៍ AFF Suzuki Cup 2020ដែលមានកម្ពុជា សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាមខិតខំដេញថ្លៃដើម្បីបាន ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក៏ពិតមែន ក៏ដោយក៏ទីបំផុតសហព័ន្ធកីលាបាល់ទាត់អាស៊ាន(AFF)សម្រេចផ្ដល់សិទ្ធដល់ប្រទេសដឹង្ហបូរីដើម្បីរៀបចំ
ព្រឹត្តិការណ៍ដែលធ្វើរៀងរាល់២ឆ្នាំម្ដងនេះ ។

«សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្រេចផ្ដល់សិទ្ធិឲ្យប្រទេសសិង្ហបុរី ធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF SUZUKI CUP 2020 ជាផ្លូវការហើយ ខណៈការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ការផ្ដល់សិទ្ធិឲ្យសិង្ហបុរីធ្វើម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោយកិច្ចប្រជុំពិភាក្សា និងការសម្រេចរបស់ AFF បន្ទាប់ពីមានបេក្ខភាព ៥ប្រទេស បានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាននេះ រួមមានកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី។

ការប្រកួត AFF SUZUKI CUP 2020 នេះ បានចាប់ឆ្នោតបែងចែកពូលរួចហើយ ដោយកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ រីឯពូល A គឺមានម្ចាស់ផ្ទះសិង្ហបុរី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមឡើងមកពីវគ្គជម្រុះ រវាងប្រ៊ុយណេ និងទីម័រខាងកើត។
ការប្រគល់សិទ្ធដល់ប្រទេសសឹង្ហបូរីធ្វើជាម្ចាស់ផ្ទះបែបនេះ គឺដោយសារប្រទេសនេះ មានបទបទពិសោធន៍លើការរៀបចំមានហេដ្ឋារចនាសម្ព័ន្ធល្អ និងស្ថានភាពកូវីដ ១៩មិនអាក្រក់ពេក ៕

អត្ថបទដែលជាប់ទាក់ទង