ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្មីទៀតហើយ តំបន់រមណីយដ្ឋានទំនប់ស្លា កំពុងទាក់ទាញ ភ្ញៀវទេសចរចូល មកកម្សាន្តយ៉ាងច្រើន នៅក្នុងទឹកដីខេត្ដកំពង់ស្ពឺ

122

 

កំពង់ស្ពឺ៖ តំបន់រមណីយដ្ឋានទំនប់ស្លា មានចំងាយពីរាជធានីភ្នំពេញតែ៥៥ គីឡូម៉ែត្រ
ស្ថិតក្នុង ភូមិស្លា .ឃុំស្រង់.ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត មិនចេះជិនណាយ ដោយ សារ តែទីនោះសម្បូរទៅដោយទេសភាពស្រស់ស្អាត។

លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថ្ងៃ១៤ តុលា នេះថា៖ ទំនប់ស្លា គឺជាតំបន់រមណីយ ដ្ឋានថ្មីមួយ ដែលភ្ញៀវ ទេសចរ អាចជិះទូកលេងកម្សាន្ត គយគន់ទេសភាពដ៏ស្រស់ស្អាត ដែលមានខ្យូសសម្រាប់អង្គុយលេង និងមានទេសភាពស្រស់បំព្រង ព្រមទាំងមានខ្យល់បរិសុទ្ធ បានជួយបំពេអារម្មណ៍ភ្ញៀវដែលមកកម្សាន្តនៅទីនោះប្រកបដោយភាពសប្បាយរីករាយបំបាត់អស់នូវទុក្ខកង្វល់ ។

លោកបានបន្តថា ចំពោះផ្លូវ ដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ស្លានេះ គឺមានលក្ខណៈងាយស្រួល និងមិនចោទជា បញ្ហាអ្វីនោះទេ ដូចនេះពួកគាត់មិនបាច់ព្រួយបារម្ភក្នុងការទៅកម្សាន្តនៅទីនោះទេ ខណៈរមណីយដ្ឋានទំនប់ស្លាមានទីតាំងស្ថិតនៅក្នុង ភូមិស្លា .ឃុំស្រង់ .ស្រុកគងពិសី .ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកបានបន្តថា ភ្ញៀវទេសចរ បានទៅលេងកម្សាន្តជាបន្តបន្ទាប់ ដោយមានការចូលរួមគោរព និងបានពង្រឹងនូវវិធានសុវត្ថិភា ព យ៉ាងហ្មត់ចត់បំផុត ដើម្បីការពារការឆ្លងជំងឺកូវីដ.១៩ផងដែរ។

តំបន់រមណីយដ្ឋានទំនប់ស្លានេះ គឺជាទំនប់ អ៊ីចឹងទេភ្ញៀវគាត់ចូលចិត្តទៅលេងកម្សាន្ត ដោយជិះទូកនិងទាទឹក និងអង្គុយហូប ម្ហូបអាហារ ដោយសារតែទីនោះវាមានខ្យល់អាកាសល្អផង ហើយទីពីរទៀតគឺការរៀបចំរបស់ពួកគាត់ គេរៀបចំជាកន្លែងសួនផ្កា សម្រាប់ ឲ្យពួកគាត់ថតរូបលេង គឺភ្ញៀវគាត់ចូលចិត្តជាពិសេសគឺយុវវ័យតែម្ដងគាត់ទៅលេងកម្សាន្តច្រើន ។

សូមបញ្ជាក់ថា៖. ក្រៅពីតំបន់រមណី យដ្ឋានទំនប់ស្លា ខេត្តកំពង់ស្ពឺ ក៍នៅមានកន្លែងកម្សាន្តជាច្រើនទៀត ដូចជា៖ ឧទ្យានជាតិគិរីរម្យ .ចំបក់. ខ្នងផ្សារ. តេទឹកពុះ.ព្រះសុរាម្រិតកុសមៈ. អំពែភ្នំ.រមណីដ្ឋានភ្នំព្រៃខ្មែរ និងតំបន់រមណីយដ្ឋានកសិ-ទេសចរណ៍ចម្ការក្រូចជាដើម. ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង