ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មកុដ កញ្ញា ឯក រំដួលក្រចេះ សារី សុវត្តី គ្រងមកុដកញ្ញាឯក Miss World Cambo dia 2021

142

 

 

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss World Cambodia 2021 បានឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្យហើយ កាលពីរាត្រីថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១នេះ ដោយក្នុងនោះគេបានស្វែងរកឃើញម្ចាស់ជ័យលាភីសរុបចំនួន៥ ដោយក្នុងនោះម្ចាស់មកុដកញ្ញាឯកMiss World Cambodia 2021 ត្រូវបានទៅលើកញ្ញា សារី សុវត្តី ដែលមានមុខរបរជាគ្រូប ង្រៀន និងមានទឹកដីកំណើតមកពីខេត្ត ក្រចេះ។

ទស្សនិកជនជាច្រើនបានបង្ហាញការសាទរ ទៅកាន់ម្ចាស់មកុដដែលត្រូវបានកម្មវិធីជ្រើសរើសបាន ដែលពោរពេញដោយសមត្ថភាពនិងមានសក្កដានុពលហើយអ្វីដែលធ្វើឲ្យគេពេញចិត្តនាងខ្លាំងនោះគឺឆន្ទៈ ការតាំងចិត្ត និងសមត្ថភាពនិយាយភាសាអង់គ្លេសបានយ៉ាងល្អមិនចាញ់បេក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ផ្សេងទៀតនោះឡើយ។

ជាបេក្ខភាពដែលមានទាំងសមត្ថភាព រូបសម្បត្តិ អាកប្បកិរិយា និងចំណេះដឹងជ្រៅជ្រះ និងពិតជាសាកសមទៅនឹងតំណែងជាម្ចាស់មកុដ។ នាងឈ្មោះសារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់១.៦៣ ម៉ែត្រ និងមានទឹកដីកំណើតនាខេត្តក្រចេះ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបន្ថែមពីលើរូបសម្រស់ ទេពកោសល្យនៃការដើរបាន យ៉ាងល្អនោះគឺនាងធ្លាប់បានទទួលអាហារូបករណ៍សិក្សាបរិញ្ញាប័ត្រអក្សរសាស្រ្ដអង់គេ្លស ផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេសហៅកាន់ថា IFL និងបានបញ្ចប់ការសិក្សាលើជំនាញនេះនៅឆ្នាំ២០១៩ ហើយ បច្ចុប្បន្ននាងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ដោយនាងទទួលបានអាហាររូបករណ៍សិក្សាលើជំនាញនេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ក្រៅពីការសិក្សារំដួលក្រចេះរូបនេះមានមុខរបរជាគ្រូបង្រៀនភាសាអង់ គ្លេសជាមួយអង្គការបង្រៀនដើម្បីកម្ពុជារយ:ពេលពីរឆ្នាំ ពោលគឺចាប់តាំងពី ២០១៩ ឆ្នាំ២០២១នេះ។ មិនតែប៉ុណ្ណោះបច្ចុប្បន្នសុវត្តី ទើបតែចាប់ផ្ដើមបំពេញការងារជាបុគ្គលិកក្នុងគម្រោងមួយរបស់ក្រសួងអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថែមទៀតផង។

ងាកមកការងារសិល្បៈវិញ យុវតីដ៏មានសក្កដានុពលរូបនេះ មានចំណូល ចិត្តបំពេញការងារជាពីធីការនី ខណៈការសម្តែងក៏ជាអ្វីដែលនាងចាប់អារម្មណ៍ផងដែរ ហើយនេះគឺជាលើកទីមួយដែលនាងបានសម្រេចចិត្តចូលរួមប្រលូកក្នុងការប្រកួតបវរកញ្ញាឯកកម្ពុជាដោយនាងបានលើកឡើងដែរថានាងកំពុងត្រៀមខ្លួន ធ្វើ អោយបានល្អបំផុតសម្រាប់ ការចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ជាមួយគ្នានេះនាងក៏ថ្លែងអំណរគុណសម្រាប់ការគាំទ្រពីសំណាក់ទស្សនិកជនផងដែរ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង