ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាកិត្ដិយសណាស់ សុទ្ធតែតារាល្បីៗ ចូលរួមមង្គលការ តារាចម្រៀង វីរៈ និច បន្ទាប់ពីធូរស្បើយ ជំងឺកូវិដ.១៩នៅប៉ុន្មានសប្ដាហ៏មកនេះ

150

 

ភ្នំពេញ៖ ពិធីមង្គលការដ៏អធិកអធម របស់តារាចម្រៀងស្រីវ័យក្មេងសាច់សខ្ចីដ៏មានប្រជាប្រិយភាព កញ្ញា វីរៈ និច បានប្រព្រឹត្តឡើងកាលពីម្សិលមិញ ខែតុលា ២០២១នេះដែលមានការចូលរួមពីសំណាក់មិត្តរួមការងារជាច្រើន និងភ្ញៀវកិត្តិយសបាននាំគ្នាធ្វើខ្លួនយ៉ាងស្រស់ស្អាត និងសង្ហា។

ជាមួយគ្នានេះ បើក្រឡេកទៅកូនក្រមុំ និងកូនកម្លោះវិញ ក៏បានធ្វើខ្លួនយ៉ាងស្រស់សោភា សាកសមជាគូអនាគតនឹងគ្នាបំផុត ថែមទាំងទទួលបានការកោតសរសើរ និងរំភើបយ៉ាងខ្លាំង ចំពោះថ្ងៃមង្គលរបស់តារាច ម្រៀងស្រីរូបនេះ។

ជាក់ស្តែង ក្នុងពិធីមង្គលការនេះដែរ ក៏ឃើញថាមានការលេចមុខជាមួយនឹងតារាល្បីៗ នៅក្នុងផលិតកម្មសាន់ដេជាច្រើនដួង ក៏ដូចជាមិត្តរួមសិល្បៈ បាននាំគ្នាលេងខ្លួនក្នុងឈុតប្រពៃណីផ្សេងៗគ្នា យ៉ាងស្រស់ស្អាតសមសួន គួរឲ្យចាប់អារម្មណ៍។

ចង់ដឹងថាមានតារារូបណាខ្លះ បានចូលរួម ក៏ដូចជាចង្អួតសម្រស់គ្នាក្នុងថ្ងៃមង្គលរបស់ វីរៈ និច នេះ មានដូចជា តារា សួស លីសា .នី ឧត្ដម ,គុណឆៃនីដាឡែន ,សែន មន្នីឧស្សា និងតារាជាច្រើនដួងទៀត បានមកចូលរួម ផ្ដល់ការល់កទឹកចិត្ដ ដ៏សែលអធិកអធម បំផុត សម្រាប់ ពិធីមង្គលការ តារាចម្រៀងរូបនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង