ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករកាយវប្បកម្ មបន្តហ្វឹកហាត់ជាមួយ នឹងក្ដីសង្ឃឹមប្រជែង បានមេដាយស៊ីហ្គេម

92

ភ្នំពេញ ៖លោក សុខ វណ្ណៈ អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិថា សម្រាប់ គ្រូបង្វឹក និងកីឡាករជម្រើសជាតិឆ្នាំនេះ ចំនួន៥នាក់រួមមាន លោកគ្រូបង្វឹក ចាប វ៉ាននី កីឡាករ កែវ សំណាង កីឡាករ ទ្រីង ចាន់ អ៊ុន បូរ៉ាត់ កីឡាករ អ៊ុត សុធា។

ទោះបីស្ថិតក្នុងការបិទខ្ទប់បែបនេះក៏ពួកគេធ្វើការហ្វឹកហាត់យ៉ាង សកម្មនៅទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញទៅSEA GAMES ២០២១ នៅប្រទេសវៀតណាម តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹក និងចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ។

គ្រូបង្វឹកនិងកីឡាករកាយវប្បកម្មរបស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាទាំង៥នាក់នេះបានធ្វើការហ្វឹកហាត់យ៉ាងសកម្មទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថាមួយនឹងការហ្វឹហាត់នេះសហព័ន្ធតែងតែធ្វើតេស្តិ៍ពួកគាត់រាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ដើម្បីស្វែងរកនូវចំណុចខ្វះ
ខាតរបស់ពួកគាត់ក្នុងនោះសហព័ន្ធតែងតែណែនាំពួកគាត់អំពីរបបអាហារសម្រាប់ការពារសុខភាពឲ្យល្អមិនអាចធ្វើប្រហែសបានឡើយ។

ដោយសារកីឡាកាយវប្បកម្មត្រូវការឧបករណ៍ហ្វឹកហាត់ទំនើប ទោះសហព័ន្ធស្នើសុំថ្នាក់ដឹកនាំគឺលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និង លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាគឺពួកគាត់ បានឯកភាពឲ្យហ្វឹកហាត់នៅទីលានរបស់សហព័ន្ធតែម្តង។

អគ្គលេខាធិការរូបនេះបានបន្តថាកីឡាកាយវប្បកម្មរាល់ការចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិតែងតែងឈ្នះមេដាយមាស
រហូត ។ ចំណែកកីឡា កាយវប្បកម្ម សម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាច ដណ្តើម បានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការ នៃ សហព័ន្ធកីឡាកាយវប្បកម្ម ធ្វើការប្រមូលកីឡាករជើងខ្លាំង ត្រៀមហ្វឹកហាត់ឡើងវិញ។

សូមបញ្ជាក់ថាការប្រកួតជើងឯកអាស៊ី អាគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯកពិភពលោក សរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង