ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាកំប្លែង នាយតាកស៊ី ក្រោយលែងលះគ្នា ធ្លាក់ខ្លួនខ្លាំង ឯអតីតភរិយា នាង ភឹម រស់នៅយ៉ាងហាយសូ សុខសាន្ត និងសម្រស់កាន់តែស្អាត និងមានសេចក្ដីសុខ

172

 

 

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលនិយមទស្សនាវីដេអូកំប្លែង ប្រាកដណាស់ ពិតជាធ្លាប់បានស្គាល់នៅតារាកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN នាយតាក់សុី ជាក់ជាមិនខាន។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា អតីតតារាកំប្លែងដ៏ល្បី មានទ្រព្យសម្បត្តិសមគួរ និងជាម្ចាស់ដីឡូតិ៍រូបនេះ បែរជាធ្លាក់ខ្លួនក្រ រហូតទៅជួលបន្ទប់តម្លៃ ៦០ដុល្លារ សម្រាប់ស្នាក់នៅថែមទៀតផង។

នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី២៣តុលានេះដែរ នាយតាក់សុី បាននិយាយថា សូមពុកម៉ែបងប្អូនជួយហៅគាត់ថតផងដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅឯស្រុក ទៀត។

ដោយឡែក ក្រលេកមកមើលអតីតភរិយារបស់នាយតាក់សុី វិញ គឺអ្នកនាង ភឹម ក្រោយពីប្រកាសចែកផ្លូវគ្នាដោយស្របច្បាប់មក ពេលនេះជីវិតរបស់នាង ភឹម គឺមិនដូចមុនឡើយ ជីវភាព កាន់តែល្អប្រសើរជាងមុន រស់នៅ របៀបហាយសូ ហឺហារ ប្រកបដោយសម្ភារៈនិយម ។ ជីវភាព និងសម្រស់ នាងភឹម កាន់តែស្រស់ស្អាត និងមានទ្រព្យសម្បត្តិច្រើនជាមុន ជាពិសេសក៏កំពុងជោគជ័យក្នុងការលក់ផលិតផលតាមរយៈ អនឡាញដោយពេញនិយមបំផុត និងគាំទ្រច្រើន ពីអតិថិជនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង