ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដីយកកាំបិតអារ កសម្លាប់ប្រពន្ធខ្លួនឯង ហើយចាក់សម្លាប់ខ្លួន តាមក្រោយ ដោយសារតែភ្លើងប្រច័ណ្ឌ

46

 

កណ្ដាល៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយដោយបុរសជាប្តីបានយកកូនកាំបិតចុងស្រួចមកចាក់សម្លាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយក៏បានយកកាំបិតមកអារ ក ខ្លួនឯងតាមក្រោយរងរបួសធ្ងន់រថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ដែរ តែត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏គួរឲ្យរន្ធ ត់និងភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ជាប់នឹងក្លោងទ្វារវត្តអន្លង់រមៀត ក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សពស្រ្តីរងគ្រោះមាន ឈ្មោះ អឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរជាមេផ្ទះមានកូនប្រុសចំនួន២ៈនាក់ កូនបងទី១ៈ ឈ្មោះ វិចិត្ររត្តនៈ ភេទប្រុស អាយុ១៤ឆុនាំ នឹងទី២ៈ ឈ្មោះ វិចិត្ររតនា ភេទប្រុស អាយុ១០ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្ដាយពុក មានស្រុកកំណើតភូមិកំពង់ទួល ក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនដៃដល់ជាឃាតករមាន ឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាអ្នកលក់បុកល្ហុងនិងសាច់ក្រកតាមរទេះម៉ូតូត្រូវជាប្ដីជនរងគ្រោះ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបាន ពីបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ អឹម ពេជ្រ បានរាបរាប់ឲ្យដឹងថា ជនរងគ្រោះនិងជនដៃដល់តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ គឺដោយសារតែភ្លើងប្រច័ណ្ឌ រហូតមកដល់ ថ្ងៃទី២៦ ខែតុលានេះ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ជនដៃដល់ជាប្ដីក៏បានឈ្លោះប្រកែកគ្នាម្ដងទៀត ទើបឈានទៅដល់យកកូនកាំបិតចុងស្រួចមកចាក់សម្លា ប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម ក្នុងផ្ទះរបស់ខ្លួនហើយក៏បានចាក់សម្លាប់ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ដែរតែដោយសារមុខរបួសធ្ងន់ធ្ងរពេកក៍ត្រូវស្លា ប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាវត្ថុតាងនៅនឹងកន្លែងកើតុរួមមានកូនកាំបិតចុងស្រួចមួយដើម មានរុំដងនៅក្រណាត់ខ្មៅដែលគេសម្រាប់កាត់ក្រណាត់នៅក្នុងរោងចក្រនិងក្រណាត់សម្រាប់រៀបចំតុការ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ក៏បានយកខ្សែមកចងហ៊ុំព័ទ្ធនៅខាងមុខផ្ទះដើម្បីកុំឲ្យអ្នកគ្មានភារកិច្ចចេញចូល ហើយក៏បានទាក់ទងទៅផ្នែងជំនាញកុសល់វិឆ័យរបស់ក្រសួងមហាផ្ទៃ គឺ លោកនងសុវណ្ណារ័ត្នឱ្យចុះមកដើម្បីត្រួតពិនិត្យមើលទើបដឹងថាជនរង្គ្រោះគឺពិតជាស្លាប់ដោយសារតែប្ដីជាជនដៃដល់បានយកកូនកាំបិតចុងស្រួចមកចាក់សម្លា ប់ទៅលើជនរងគ្រោះជាប្រពន្ធដោយពិតប្រាកដមែន។

ចំណែកសពជនរងគ្រោះនិងជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង