ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យរកសុីជួញដូរគ្រឿងញៀន បាន៤ខែដល់ថ្ងៃអស់លក័្ខ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ

31

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅថ្ងៃទី២៧ខែតុលានេះថា ករណី :ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាកទឹកកក)នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ។

លោកអធិការអោយដឹងថាចំពោះជនជនសង្ស័យៈឈ្មោះ ខន ចាន់ធី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ទំងន់ ២៥,៦៤ក្រាម
២-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៍ខ្មៅ
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានបន្តទៀតថានៅល្ងាចថ្ងៃ.ខែ.ឆ្នាំខាងលើកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ សហការជាមួយប្រជាការពារបានដេីរល្បាតតាមភូមិសាស្រ្ត ក្នុងមូលដ្ឋានឃុំកំពង់ស្វាយដើម្បីការពារសន្តិសុខជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋាន។លុះចេញល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃេីញជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវលំតែម្នាក់ឯង ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏បានហៅអោយឈប់សួរនាំតែជនសង្ស័យមិនបានឈប់នោះទេក៏រត់ហើយបានក្រវែងថ្នាំញៀនចោលរួចក៏បានដេញតាមឃាត់ខ្លួនបាន ។

នៅពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ រួចក៍យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ខាងលើបានឆ្លើយសារភាពដោយឥតលាក់លៀមថាចំពោះថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់ធំ នេះពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណនៅចំណុចផ្លូវជាតិលេខ៣ (មិនស្គាល់ភូមិឃុំ)ក្នុងតម្លៃ៦០០.០០០៛(ហុកសិបម៉ឺនរៀល) ។
ជនសង្ស័យ បានសារភាពបន្តទៀតថា ខ្លួនធ្លាប់លក់ថ្នាំញៀនបានរយះពេល០៤ខែ មកហើយៗពេលនេះជាប់អន្ទាក់សមត្ថកិច្ចប៉ូលិសតែម្ដង។

បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុងតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។
គួរលឹកផងដែរថានាសព្វថ្ងៃនេះនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយដែលមាន៨ឃុំចាប់តាំងពីលោកព្រុំ សំណាង មកកាន់មុខតំណែងជាអធិការប៉ូលិសស្រុកកៀនស្វាយនៃខេត្តកណ្ដាលក្នុងរយះពេលប៉ុន្មានឆ្នាំនេះគឺលោកអធិការស្រុកកៀនស្វាយដ៏សកម្មការងារដោយមិនគិតពីយប់ថ្ងៃបានដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិសក្រោមឱវាទនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយចេញល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកក្នុងមូលដ្ឋានស្រុកកៀនស្វាយពិសេសនៅតំបន់ស្មុកស្មាញគឺដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាជនរស់នៅប្រកបដោយភាពកក់ក្ដៅ។

ហើយក្នុងនោះនៃកិច្ចប្រតិបត្តិការចុះច្បាមបង្រ្កាបមុខសញ្ញាក្រុមជនសង្គមងងិតបានជាហូរហែឈានដល់កាត់បន្ថយបទល្មើសគួកត់សម្គាល់ផងដែរ។

ជាមួយគ្នានោះលោកអធិការកៀនស្វាយបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយស្នើទៅដល់កម្លាំងជំនាញគ្រប់ផ្នែកនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ជាពិសេសលោកមេប៉ុស្ដិ៍ទាំងអស់ត្រូវប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងនាមជាអ្នកបម្រើប្រជាជនគឺបន្តសកម្មភាពការងារក្នុងការចេញល្បាតពួនស្ទាក់នៅតាមភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងដោយមិនត្រូវនៅដេកឬអង្គុយសម្ងំនៅក្នុងប៊ូយរ៉ូស្រែកនិយាយតាមអាយកូមឬអាយឌីតាមរលកធាតុអាកាសនោះទេត្រូវដឹកនាំកម្លាំងចុះដោយផ្ទាល់ចេញល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកពិសេសនៅថ្ងៃចុងសប្ដាហ៍និមួយៗដែលមន្រ្តីរាជការទូទៅគាត់ឈប់សម្រាកការងារហើយក្នុងនាមយើងជាកម្លាំងសមត្ថកិច្ចត្រូវបង្កើនពង្រឹងការយកចិត្តទុកដាក់លើការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនពោលគឺកម្លាំងសមត្ថកិច្ចមូលដ្ឋានគ្មានទេថ្ងៃហូលីដេរ៕

អត្ថបទដែលជាប់ទាក់ទង