ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​ឃាត់ខ្លួន​ ជនសង្ស័យ​៣​នាក់​ ដកហូត​សារធាតុ​ញៀន​ប្រមាណ២​គីឡូក្រាម​

80

 

​កំពង់ចាម​ ៖​ បន្ទាប់​ពី​ទទួល​ការ​ជូនដំណឹង​នឹង​ស្នើ​សុំ​ការ​សហ​ការណ៍​ពី​កម្លាំង​មន្ទី​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​ ទទួល​ផែន​ការិយាល័យ​ប្រឆាំង​ការ​សំអាត​ប្រាក់​ «​ក​»៥​ នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ និង​ទទួល​បានការ​ឯកភាព​ពី​លោក​ ហាក់​ ហ៊ាន់​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ជាមួយ​កម្លាំង​អន្តរាគមន៍​ តម្រួត​បទបញ្ជា​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​«​ក​»៥​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​ ទទួល​ផែន​ការិយាល័យ​ប្រឆាំង​ការ​សំអាត​ប្រាក់​ «​ក​»៥​ នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​មាន​ ៖​ ទី​១-​ឈ្មោះ​ ស៊ា​ត​ សីហា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ បោក​អ៊ុត​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​យាង​ថ្មី​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​ប៉ៃលិន​ ។​ ទី​២-​ឈ្មោះ​ ប៊ុត​ សំ​អុល​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រោងចក្រ​ សង្កាត់​ប​រយ៉ា​ខា​ ខណ្ឌ​ប៉ៃលិន​ ក្រុងប៉ៃលិន​ និង​ទី​៣-​ឈ្មោះ​ សឿង​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ កាត់សក់​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ច្រាំង​ សង្កាត់​ប៉ៃលិន​ ខណ្ឌ​ប៉ៃលិន​ ក្រុងប៉ៃលិន​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ ចំនួន​០២​កញ្ចប់​ធំ​ មាន​ទម្ងន់​ ២,០៦៩.២៧​ក្រាម​(​ទាំង​សំបក​),​ រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប៉ៃលិន​ 2A-2069​ ចំនួន​ ០១​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​ ។​

​ជនសង្ស័យ​ខាងលើ​បាន​យក​សំណាក​ធ្វើតេស្ត​ស្វែងរក​មេរោគ​កូ​វី​ដ​-១៩​ ជា​លទ្ធផល​ (​អវិជ្ជមាន​)​ ។​

​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រតិបត្តិការ​ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​ប្រគល់​ករណី​ខាងលើ​នេះ​ឲ្យមក​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង