ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេខរៀងទី១០លាន ដែលបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ គឺបានទៅលើអុំស្រីអាយុ៨៩ឆ្នាំ នៅខេត្តសៀមរាប

42

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។
ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើង
នៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់ បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារ
និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្ត ការខិតខំចាក់វ៉ាក់សាំងដូសទី៣
ជូនប្រជាជនយើងឱ្យខាងតែបានដែលមក ដល់ពេលនេះយើងមានវ៉ាក់សាំង ក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់
វ៉ាក់សាំងដូសទី៣ ប្រម៉ានជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ថ្ងៃ១វិច្ឆិកា២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៀត។

ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ.១៩ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ បន្តអនុវត្តវិធានការការពារតាមការណែនាំ របស់ក្រសួងសុខាភិបាលពិសេស
វិធានការ៣ការពារ និង៣កុំព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំង ក៏មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួន តាមរយៈវិធានការ៣ការពារនិង៣កុំ។

លេខរៀងទី១០លាន គឺបានទៅលើអុំស្រីឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។

លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

សម្តេចតេជោ បានថ្លែងថា “ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩”៕

អត្ថបទដែលជាប់ទាក់ទង