ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ចុះពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៥ដូសទី១..!

55

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយបាន
ចុះមកត្រួតពិនិត្យរាល់សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូនចៅប្រជាជនដែលជាកុមារមានអាយុ០៥ដោយចាក់ដូសទី១នៅមណ្ឌលសុខភាពទួលស្វាយព្រៃដែលស្ថិតនៅតាមបណ្ដោយ ផ្លូវ៣៦៤ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយទី២ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ឆ្លៀងក្នុងឱកាសនោះផងដែរលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានជួបសំណេះសំណាលដោយសាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូន .ចៅ .ប្រជាជននៅក្នុងមូលដ្ឋាន ដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពខាងលើផងដែរ។

ជាមួយគ្នានោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានមានមតិលើកឡើងក្នុងន័យគិតគូពីសុខទុក្ខដល់បងប្អូនប្រជាជននៅក្នុងមូលដ្ឋានអោយបន្តថែទាំសុខភាព និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង