ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន! ការងារសន្តិសុខ .សណ្ដាប់ធ្នាប់.អនាម័យ.បរិស្ថានគឺជាកត្តាសំខាន់ ត្រូវអនុវត្តន៍ជាប្រចាំ..!

49

ភ្នំពេញកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយមានការបញ្ជាដោយផ្ទាល់ពីសំណាក់លោក ថេង សុថុល អភិបាលនៃគណៈភិបាលខណ្ឌចំការមន អោយកម្លាំងក្រុមការងារប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌចំការមនដែលចុះដឹកនាំដោយលោកអនុប្រធានប្រជាការពារខណ្ឌចំការមន២រូបគឺលោកទូច ឌីន និង លោក ស្រិន នឿន អនុប្រធានសណ្ដាប់ធ្នាប់ បាននាំកម្លាំងការពារក្បួន ថ្នាក់ដឹកនាំ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស (៩៣) និង បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ នានាដោយបានធ្វើការណែនាំទៅដល់ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅមុខអគារ The Bright សម្អាតកាកសំណស់ការដ្ឋានសំណង់ឱ្យបានស្អាតផងដែរ។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងថាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈអោយមានរបៀបរៀបរយល្អ និង បញ្ចៀសដោយសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន ពិសេសនៅពេលព្រឹកនិងល្ងាចដែលចរាចរណ៍មមាញឹកក្នុងនោះកម្លាំងសមត្ថកិច្ចត្រូវអនុវត្តននូវបទបញ្ជាអោយបានមុឺងម៉ាត់តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខណ្ឌហើយកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកក្នុងមូលដ្ឋានត្រូវបន្តបេសកកម្មរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង់។ដូចនេះចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន គឺជាកត្តាសំខាន់ណាស់ដែលកម្លាំងសមត្ថកិច្ចត្រូវតែអនុវត្តន៍ជាប្រចាំអោយបានខ្ជាប់ខ្ជួនពោលគឺធ្វើឡើងអោយដូចភ្លៀងរលឹមដើម្បីមុខមាត់កិត្តិយសមូលដ្ឋានខណ្ឌចំការមនគឺទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង