ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមុខសញ្ញាឆក់ដ៏សកម្ម ចេញពីភ្នំពេញ មកជាប់អន្ទាក់ប៉ូលិសកៀនស្វាយ..!

35

 

កណ្ដាល៖ក្រុមសមត្ថកិច្ច បានអោយដឹងនៅព្រឹកថ្ងៃទី០២ខែវិច្ឆិកានេះថា ករណីឆក់ដ៏សកម្មកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅចំណុចកើតហេតុបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ
១/ឈ្មោះជា ស្រីមុំ ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
២/ឈ្មោះសួន បូលីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅផ្ទះជួលភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៣/ឈ្មោះច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែកជនសង្ស័យមានគ្នាចំនួន១៥នាក់
១/ឈ្មោះមាស វឌ្ឍនាថ ហៅនាថ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២/ឈ្មោះ ធី ម៉ា ហៅឡា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមោនពិតប្រាកដ (ឃាត់ខ្លួន)។
៣/ឈ្មោះអឿន សីហា ហៅសីហា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៤/ឈ្មោះប៊ុណ្ណា រដ្ឋា ហៅថា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៥/ឈ្មោះហ៊ុន វិសាល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយរលំ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៦/ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

៧/ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៨/ឈ្មោះម៉ន សុបញ្ញា ហៅបញ្ញា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដើមចាន់ សង្កាត់ព្រែកផ្នៅ ខណ្ឌព្រែកផ្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៩/ឈ្មោះឈាង ឈីវ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិទួល សង្កាត់ពន្ធសាំង ខណ្ឌព្រែកផ្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១០/ឈ្មោះកឺម ម៉ាណែត ហៅណែត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
១១/ឈ្មោះឡាច ស្រីកុល ភេទស្រីអាយុ១៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់បឹងកក ខណ្ឌទួលគោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

១២/ឈ្មោះ ចាន់ ពេជ្រស្រីពីន ភេទស្រីអាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១៣/ឈ្មោះឃឹម សុវិជ្ចា ហៅជា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអញ្តូង១សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
១៤/ឈ្មោះហេង រដ្ឋា ហៅម៉ាប ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។និងទី១៥/ឈ្មោះសុខ ពៅ ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិធំជើង សង្កាត់ពញ្ញាពន្ធ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបមិនពិតប្រាកដ (ឃាត់ខ្លួន)។

ចំពោះវត្ថុតាងរួមមាន៖ម៉ូតូជិត៩គ្រឿងនិងទូរស័ព្ទដៃជិត៨គ្រឿងព្រមទាំងសម្ភារះជាច្រើនមុខទៀតផងដែរ។

សមត្ថកិច្ចបន្តទៀតថានៅថ្ងែ ខែ ឆ្នាំវេលាម៉ោងកើតហេតុដូចខាងលើកំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានធ្វើការល្បាតគោលដៅងាយរងគ្រោះក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០២នាក់ គឺទី០១ឈ្មោះធី ម៉ា ហៅ ឡា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី០២ឈ្មោះមាស វឌ្ឍនាថភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ធំ1N-6674 បំរ៉ុងធ្វើសកម្មភាពឆក់ពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឃើញដូច្នេះដោយមានការសង្ស័យកំលាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់រួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា៖ពួកខ្លួន រួមជាមួយ នឹងងបក្សពួកចំនួន១៣នាក់ទៀតៈ

ទី១/ឈ្មោះអឿន សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ទី២/ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣/ឈ្មោះហ៊ុន វិសាល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៤/ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៥/ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៦/ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៧/ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៨/ឈ្មោះកឺម ម៉ាណែត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៩/ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី១០/ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី១១/ឈ្មោះឃឹម សុវិជ្ជា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី១២/ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងទី១៣/ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បានធ្វើសកម្មភាពឆក់កាបូប នឹងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួនពីរលើក។ លើកទី១មិនស្គាល់ភូមិ ឃុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ នឹងប្រាក់រៀលចំនួន១៣០០០រៀល(មួយមុឺនបីពាន់រៀល)។ លើកទីពីរ ក្នុងឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់VIVOពណ៌ខៀវ នឹងកន្លងមកក្រុមបក្សពួករបស់ខ្លួនបានធ្វើសកម្មភាព ឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រុកកៀនស្វាយ រហូតដល់ស្ពានអ្នកលឿង នឹងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា នឹងខែវិច្ចិការ ឆ្នាំ២០២១។

ដោយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥ នឹង២០នាទីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់ឈ្មោះច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPOពណ៌ខៀវ ប្រាក់ដុល្លាចំនួន៥០$(ហាសុិបដុល្លាអាមេរិក) នឹងប្រាក់រៀលចំនួន៤០០០០០៛(សែសុិបមុឺនរៀល)។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១វេលាម៉ោង០៥ នឹង១០នាទីក្រុមឃនសង្ស័យបានធ្វើសកម្មភាពឆក់ កាបូប របស់ឈ្មោះសួន បូលីន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅផ្ទះជួលភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បានប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លាអាមេរិក)នឹងទូរស័ព្ទដៃចំនួនពីរគ្រឿងម៉ាក់OPPOទាំងពីរគ្រឿង។ នឹងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១៩ នឹង៣៥នាទី ឆក់កាបូបរបស់ឈ្មោះជា ស្រីមុំ ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក់OPPO ១១ប្រូ នឹងប្រាក់ចំនួន២០០$(ពីររយដុល្លាអាមេរិច)។

បន្ទាប់ពីទទួលបានចំលើយសារភាពរបស់ជនសង្ស័យខាងលើរួចនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកំលាំងផ្នែកនគរបាលយុតិធម៍ស្រុកកៀនស្វាយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋឈើទាល កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ នឹង កំលាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌច្បាលអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ ស្រី០២នាក់ខាងលើបន្ថែមទៀតនៅផ្ទះសំណាក់យីហោសីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាងដូចការរៀបរាប់ខាងលើយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ នៅចំពោះមុខសមត្តកិច្ចក្រុមជនសង្ស័យបានឆ្លើយសារភាពថាៈពួកខ្លួនពិតជាបានប្រព្រឹត្តអំពើ ឆក់យ៉ាងសកម្មដូចការរៀបរាប់ខាងលើពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យរួម នឹងវត្ថុតាងកំពង់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង