ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនង្ស័យ លួចម៉ូតូ អ្នកលក់មីឆា នៅភូមិផ្សារតូច

261

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនង្ស័យលួចម៉ូតូ អ្នកលក់មីឆា នៅភូមិផ្សារតូច កាលពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង ០០នាទីនៅចំណុចច្រកចូល ផ្លូវលំ ក្រុមទី ១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោកអធិការខណ្ឌ ហ៊ាង ថារ៉េត បសនអោយដឹងថា ជនរងគ្រោះ ឈ្មោះ ឃ្វី សាវឿន ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិ ខែ្មរមុខរបរលក់ដូរ មានទីលំនៅផ្ទះ១៧៤២E2 ក្រុមទី១ ផ្លូវជាតិ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

ចំណែកជនសង្ស័យឈ្មោះ សំ បាត់ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សំណង់មិនរៀបរយក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។ សមត្ថកិច្ចដក ហូតវត្ថុតាងរួមមាន ៖ សោរម៉ូតូចំនួន០១ (របស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១០០ ពណ៍ក្រហម (សេរី012) សា្លកលេខភ្នំពេញ1BH6744 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូ នៅជាប់កនែ្លងលក់គុយទាវឆា របស់ខ្លួន ក៏មានជនសង្ស័យមា្នក់ បានដើរចូល មកហូបគុយទាវឆា ហូបរួច ជនសង្ស័យក៏ឃើញម៉ូតូរបស់ជនរងគ្រោះចតទុកចោល នៅជាប់កនែ្លងលក់ ពុំបានដកសោរម៉ូតូ ឃើញឱកាសល្អ ជនសង្ស័យក៏បានធើ្វសកម្មភាពលួច ក៏ ត្រូវជនរងគ្រោះឃើញ និងស្រែកចោរៗ ផ្អើលអ្នកជិតខាង ជួយដេញ ក៏ជួបកំលាំងល្បាតប៉ុស្តិ៍ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកប៉ុសិ្តនគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង