ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញា សុខ ស្រីនាង ស្លៀកពាក់បែបនេះ ល្អគន់ ធ្វើឲ្យទស្សនិកជន លាន់មាត់សរសើរគ្រប់ៗ គ្នា

166

ភ្នំពេញ៖ ទស្សនិកជនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រី ដែលមានសម្លេងដ៏ស្រទន់ កញ្ញា សុខ ស្រីនាង នោះ មិនត្រឹមតែជាតារាចម្រៀងស្រីម្នាក់ដែលពោរពេញទៅដោយ សមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្រើន នៅក្នុងអាជីពជាអ្នកចម្រៀងនោះទេ តែតារាស្រីរូបនេះថែមទាំងមានរូបរាង និងសម្រស់ដ៏ស្រស់ស្អាត ដែលមិនចេះចាស់ទៀតផង។

ជាមួយគ្នានេះផងដែរ តារាស្រីរូបស្រស់នេះ តែងតែបង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបភាពទាំងអស់នោះ គឺសុទ្ធសឹងតែទទួលបាន ការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ជាក់ស្តែង នាពេលថ្មីៗមកនេះ គេបានឃើញតារាស្រីរូបនេះ បានបង្ហោះក្នុងឈុតខោជើងត្រង់ អាវដៃវែងជិតឈឺង ម៉ូដឆ្នូត ជាមួយស្ទាយថែមរូបថ្មីៗ ប្លែកៗ អមទេសភាពមាត់ទឹក បូករួមជាមួយនឹងសម្រស់ មិនចេះចាស់របស់ តារាស្រីរូបនេះផងនោះ ធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន និងអ្នកនិមយប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកជាហូរហែផងដែរ។
ទន្ទឹមនឹងការបង្ហោះរូបភាពនោះដែរ គេសង្កេតឃើញថាមានបណ្តាលអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើ រូបរាងរបស់នាងយ៉ាងខ្លាំង ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតទៅៗ ហើយមិនដែលធ្វើខ្លួន ស្លៀកពាក់លិចលើលិចក្រោម ម្តងណានោះឡើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង