ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងស្អាត គឺផ្ដើមចេញ ពីយើងទាំងអស់គ្នា..!

70

 

ភ្នំពេញ៖ជានិច្ចកាលលោកអភិបាលខណ្ឌចំការមនថេង សុថុល តែងតែប្រជុំដាក់ផែនការជាប្រចាំទៅដល់បណ្ដាសង្កាត់និងកម្លាំងប្រជាការពារខណ្ឌត្រូវចុះមើលការងារក្នុងមូលដ្ឋាពិសេសនៅតាមដងមហាវិថីក្នុងមូលដ្ឋានខណ្ឌចំការមននិងតាមដងផ្លូវនានាតួយ៉ាងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយមានការបញ្ជាដោយផ្ទាល់ និង មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនអោយ
កម្លាំងសណ្ដាប់ធ្នាប់ប្រជាការពារខណ្ឌចំការមន ដែលដឹកនាំការងារដោយលោក ទូច ឌីន អនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន បានចុះតម្រង់ក្បាលនាគពុះចែកទ្រូងផ្លូវសុធារស និង ចុះបាញ់ទឹកលាងសំអាតទ្រូងផ្លូវ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីស្ដុបចំការមន រហូតដល់ស្ពានអាកាសក្បាលថ្នល់ ដើម្បីសោភ័ណ្ឌភាព និង បរិស្ថានតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញកាន់តែល្អប្រសើរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាដូចនេះយើងរួមដៃគ្នាធ្វើអនាន័យតាមដងមហាវិថីនិងដងផ្លូវនានា៕

អត្ថបទដែលជាប់ទាក់ទង