ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាកំប្លែងជើងចាស់ នាយក្រឹមនិងភរិយា ស្រីលាភឡើងគេហដ្ឋានថ្មី ដ៏ធំស្កឹមស្កៃ នៅបុរីអ័រគីដេ សែនសុខ

190

 

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដ៏ល្បី គឺលោក ក្រឹម បានមានចំណង់ស្នេហាជាមួយនិងតារាកំប្លែងក្នុងក្រុមជាមួយខ្លួន គឺអ្នកនាង ស្រីលាភ រហូតទទួលបានចំណង់ ដៃកូនស្រីភ្លោះដ៏ស្រស់ស្អាតចំនួនពីរនាក់ ។
បន្ទាប់ពីស្រីលាភទទួលបានចំណង់ដៃកូនភ្លោះ រួចមក យើងឃើញថាក្ដីស្នេហារវាងអ្នកទាំងពីរកាន់តែផ្អែមល្ហែមទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដូចស្រមោចនិងស្កអ៊ីចឹង ពេលពូក្រឹមទៅណាគឺ ភាគច្រើនយើងតែងតែឃើញស្រីលាភទៅជា មួយដែរហើយ។

ដោយឡែកងាកក្រឡេកមកមើលនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះវិញ លោក ក្រឹមនិងស្រីលាភបានឡើងគេហដ្ឋានថ្មីស្ថិតនៅក្នុងបុរីអ័រគីដេ ដែលគេហដ្ឋានរបស់ពូក្រឹមនិងស្រីលាភពិតជាធំខ្លាំងណាស់។
ក្នុងនោះក៏មានគណនីបណ្ដាញសង្គមហ្វេបុកឈ្មោះ លោកអាចារ្យ សុនពៅបានបង្ហោះរូបភាពឡើងគេហដ្ឋានថ្មីរបស់ លោកក្រឹមនិង បានរៀប រាប់ថា កាលពីថ្ងៃទី ១១,១១ ,២០២១ កម្មពិធីឡើងផ្ទះក្រឹម នៅបុរីអ័រគីដេ សែនសុខ អរគុណបងសំអាងការសម្រេចប្រាថ្នា ដែលតែងតែផ្តល់ការងារអោយប្អូន សូមអរគុណបងសំអាងការ ហេងៗបង។

ចំណែកឯគណនីបណ្ដាញសង្គមហ្វេបុកមួយទៀតឈ្មោះ សម្រេចប្រាថ្នាសម្អាងការក៏បានបង្ហោះសារដែរថា សិរីសួរស្តី ពិធីឡើងគេហដ្ឋានថ្មី របស់លោកពូក្រឹម និង អ្នកនាង ស្រីលាភ សូមអរគុណលោកពូនិងបងស្រី ដែលបានផ្តល់តម្លៃ និងទំនុកចិត្តមក ដល់ក្រុមការងារ សម្រេច ប្រាថ្នាសម្អាងការ និងរៀបចំកម្មិធីរបស់យើងខ្ញ៉ំ សូមជូនពរអ្នកទាំងពីរមាននូវសុភមង្គល រកទទួលទានមានបាន និងមានកេរ្ត៍ឈ្នោះដ៏យូរអង្វែងតរៀងទៅ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង