ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ សារព័ត៌មានដើរតួនា ទីសំខាន់ណាស់ ជាសារ បញ្ជូនដំណឹងទៅសហគមន៍ ឲ្យពលរដ្ឋបាន ដឹងពីសង្គម

31

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មានបានលើកឡើងថា នៅក្នុងសង្គម ប្រជាធិប តេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិន អាចមានសង្គមប្រជាធិបតេយ្យបានទេ។

ការលើកឡើងរបស់ លោក រដ្ឋមន្រ្ដីនេះ ក្នុងឱកាស អញ្ជើញចូលរួមបើកសិក្ខាសាលា ស្ដីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្រប ខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិទ្ធិសារព័ត៌មានត្រូវបាន ប្រគល់ ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌ មាន គឺជាច្បាប់សម្រាប់អ្នកកា សែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះគឺសម្រាប់គ្រប់គ្នា។

លោកបានបញ្ជាក់ថា៖ អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌ មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែល ត្រូវអនុវត្តន៍។ ជាមួយគ្នានេះដែរ លោក រដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលា នាថ្ងៃនេះជាថ្ងៃ ប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវ ដែលត្រូវដើរ។ ទន្ទឹមនេះ លោក រដ្ឋមន្រ្តីបានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ប្រមុខ រាជរដ្ឋា ភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌ មានកម្ពុជា មានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារ ឱ្យសង្គមពិតប្រាកដ។

សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុង គោល បំណងឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈ សារ ព័ត៌មានពិតប្រាកដ និងចង់បង្ហាញបញ្ជាក់អំពីកម្រិតសេរីភាពសារព័ត៌មានដែលពាក់ព័ន្ធជា មួយ ក្របខ័ណ្ឌច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សិក្ខាសាលា នេះ មាន លក្ខណៈប្រវត្តិសាស្រ្តមួយដែលមានការពន្យល់ច្បាស់លាស់ អំពីរបៀបរបបធ្វើការ និងការ អនុវត្ត វិជ្ជាជីវ:សារព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ ដែលស្រប តាមច្បាប់ ពាក់ ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ៕. សំរិត

 

អត្ថបទដែលជាប់ទាក់ទង