ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កន្លងទៅ គេបានឃើញតារាកូនមួយល្បីឈ្មោះ អ្នកនាង គង់ ចាន់ ស្រីមុំ បានពាក់អាវ លិចលើខើចក្រោម ធ្វើឲ្យទស្សនិកជនចាប់ អារម្មណ៏ខ្លាំង

270

 

ភ្នំពេញ៖ កន្លងទៅគេបានឃើតារាកូនមួយល្បីឈ្មោះ អ្នកនាង គង់ ចាន់ ស្រីមុំ បានពាក់អាវលិចលើខោចក្រោម ក្នុងមួយរយៈចុងក្រោយនេះរូបភាព នៃការបង្ហាញម៉ូតអាវបែបចិត្តល្អរបស់អ្នកលក់អនឡាញ និងតារាល្បីឈ្មោះមួយចំនួនត្រូវបានគេចែកចាយ នៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាពាក់អាវម៉ូតតែមួយមែន ប៉ុន្តែការរិះគន់បែជាផ្ទុយពីគ្នាទៅវិញ។

ប៉ុន្មានថ្ងៃមុននេះមានការចែករំលែកព្រោងព្រាតអំពីម៉ូតអាវរបស់នារីថ្មីដែលគេកំពុងតែពេញនិយមស្លៀកនៅប្រទេសជិតខាង ដែលក្នុងនោះគេក៏បានឃើញអ្នកលក់អនឡាញម្នាក់ និងតារាសម្តែងម្នាក់ផងដែរដែល បានស្លៀកអាវចំហរដើមទ្រូង ស្ទើតែមួយល្វែងខាងលើទៅហើយ។

ស្របនឹងការចែករំលែកខាងលើនេះលេចចេញមតិចម្រុះគ្នានៅលើការស្លៀកសម្លៀកបំពាក់បែបនេះផងដែរ។
កន្លងទៅគេបានឃើតារាកូនមួយល្បីឈ្មោះ អ្នកនាង គង់ ចាន់ ស្រីមុំ បានពាក់អាវនេះធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមចាប់ផ្តើមចាប់អារម្មណ៍ ។

នៅមិនទាន់លេចចេញប្រតិកម្មខ្លាំងៗនៅឡើយទេជុំវិញការបញ្ចេញរូបថតទាំងនេះបើទោះបីជាម៉ូតអាវតែមួយប៉ុន្តែសភាពនៃការបញ្ចេញដើមទ្រូង ហាក់មានភាពខុសប្លែកគ្នានៅឡើយទេ ស្របពេលដែលម៉ូតសម្លៀកបំពាក់នេះត្រូវបានគេដឹងថាកំពុងតែត្រូវបានតារាថៃមួយចំនួនចាប់ផ្តើមពាក់ ប៉ុន្តែទំនងជាមិនអាចពាក់ដើរក្នុងទីសាអារណៈនោះឡើយ ហើយនៅកម្ពុជាទំនងជាមានត្រឹមតែជាការថតរូបប៉ុណ្ណោះ។

មុនការបញ្ចេញឈុតរបស់គង់ ចាន់ ស្រីមុំនោះគឺជាតារាចម្រៀងកូនមួយអ្នកនាង ពេជ្រ សូលីកាដែលនាងបានបញ្ចេញឈុតសិចស៊ីនេះមុនអ្នកនាងគង់ ចាន់ ស្រីមុំ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។
កន្លងទៅនេះតារាសម្តែង តារាម៉ូដែលឈ្មោះលើបណ្តាញសង្គមហៅថា Ngek Dem ដែលបង្ហោះនៅលើបណ្តាញសង្គមកាលពីអំឡុងសប្តាហ៍មុនថ្ងៃ ដោយរូបថតសិចស៊ីពាក់អាវពណ៌ក្រហមដិត៣ប៉ុស្តិ៍ ។

បន្ទាប់គឺជារូបភាពរបស់អ្នកលក់សម្លៀកបំពាក់អនឡាញ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Jessica Jessica ដែលបានបង្ហោះរូបថតម៉ូតអាវចិត្តល្អចំហរដើមទ្រូងពណ៌លឿងសិចស៊ីកាន់តែខ្លាំងជាងតារាសម្តែងខាងលើ។ ទំហំនៃការរិះគន់ហាក់មានសន្ទុះខ្លាំងព្រោះតែតាមភាពសិចស៊ីពិសេសលើដើមទ្រូងធំនោះតែម្តង។

ទោះជាយ៉ាងណាក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ បានចេញសេចក្ដីណែនាំមួយជាបន្ទាន់ដល់សិល្បករ សិល្បការិនី ដែលលែងខ្លួនដើម្បីប្រយោជន៍បុគ្គល និងមិនគិតពីសេចក្ដីថ្លៃថ្នូរបស់ជាតិ។ នៅក្នុងសេចក្ដីណែនាំបានលើកឡើងថា ក្រសួងសង្កេតឃើញនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក) តែងមានសិល្បករ សិល្បការិនីមួយចំនួន កំពុងចាប់យកវប្បធម៌បរទេសមកធ្វើជាវប្បធម៌របស់ខ្លួន តាមរយ:ការប្រើប្រាស់សំលៀកបំពាក់និងឥរិយាបថ ស្រើបស្រាលនានាដែលមានលក្ខណ:ប្រាសចាកពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ក្នុងគោលដៅអូសទាញនូវសមានចិត្តគាំទ្រពីទស្សនិកជនដើម្បីភាពល្បីល្បាញរបស់ខ្លួន។

កន្លងទៅក្រសួងវប្បធម៌ក៏ធ្លាប់បានធ្វើចំណាត់ការក្តៅទៅកាន់តារាសម្តែងសិចស៊ី២រូបរួចមកហើយដែរដោយការផ្អាកការសម្តែង និងបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍របស់តារាសិចស៊ី ដេនីក្វាន់ និង សេង សូណានោះ ហើយកន្លអទៅអ្នកលក់ឈុតដេកយប់ស្ត្រីបែបសិចស៊ីរបស់អ្នកលក់អនឡាញ ថៃ ស្រីនាងផងដែរដែលទទួលបានការសាទរច្រើនពីមហាជនចំពោះចំណាត់ការលើករណីទាំងនេះ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង