ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ជួបសំណេះសំណាល និងចែកអំណោយជាមួយ សមាគមន៍មនុស្សចាស់ ចំនួន ៧០នាក់ មកពី០៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

235

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ លោក បាន វុត្ថា អនុប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជន រាជធានីភ្នំពេញ និងមានការចូលរួមពីលោក លោកស្រីអភិបាលរង ប្រធានការិយាល័យ និង មន្ត្រីរាជការ រៀបចំពីធីជួបសំណេះសំណាលជាមួយសមាគមន៍មនុស្សចាស់ ចំនួន ៧០នាក់ មកពី០៧សង្កាត់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។

ក្នុងឱកាសនោះលោកឯក ឃុនដឿនអភិបាលប្ញស្សីកែវបាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖សម្ភារដែលបាន ចែកជូនទាំងនោះរួមមាន ៖ អង្ករ ២៥គីឡូក្រាម,ភួយ ០១,ក្រម៉ា ១,អាវរងា ០១,ទឹកស៊ីអ៊ីវ ០១យួរ,ត្រីខ ០១យួរ និង ថវិកា ៥០,០០០រៀល ផងដែរ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ពាប់ខ្ជួននូវវិធានកាតររបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ និង ៣ការពារ និង របស់ក្រសួងសុខាភិបាល ដើម្បីចូមរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង