ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរីនឹងចូលរួមមហាសន្តិបាត សហព័ន្ធកីឡាហែលទឹកអន្តរជាតិ “FINA” នៅអារ៉ាប់រួម

371

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបាននិយាយថា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១រូបលោកតំណាងឲ្យប្រធានសហព័ន្ធខ្មែរហែលទឹក លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនទៅចូលរួមមហាសន្តិបាត ឬក៏ការកិច្ចប្រជុំរបស់ សហព័ន្ធកីឡាហែលទឹកអន្តរជាតិ “FINA” ទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

លោកអគ្គបានបន្តថា ការប្រជុំនេះមានសារសំខាន់ណាស់ ចាប់ពីមេរោគ COVID-19 វាយប្រហារមកលោកបានត្រឹមប្រជុំតាមអនឡាញគ្មាន ឳកាសសម្រាប់ជួបពិភាក្សាការងារផ្សេងៗបានឡើយ។ អ្វីដែលលោកចេញទៅប្រជុំលើកនេះ ផ្តោតសំខាន់ការងារ និងបានធ្វើការទាក់ទងហើយ ក្នុងនោះសហព័ន្ធកីឡាហែលទឹកថៃចង់ ជួបពិភាក្សាការងារជាមួយ សហព័ន្ធខ្មែរហែលទឹកយើងនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

លោកបន្ថែមទៀតថា ចំណុចទី២ លោកមានគោលបំណងទៅជួបជាមួយ អគ្គលេខាធិការសហព័ន្ធហែលទឹកអាស៊ី ប្រសិនមានឳកាសច្រើន លោកបន្តជួបជាមួយប្រធានសហព័ន្ធហែលទឹកអន្តរជាតិ “FINA”នឹងលើកពីបញ្ហាប្រទសកម្ពុជា ឲ្យប្រធាន FINAដឹងថា លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក បានខិតខំប្រឹងប្រែងនូវគោលការណ៍ថ្មី ដូចជាការបិទខ្ទប់ហ្វឹកហាត់ ឧបត្ថម្ភអាហារ ផ្តល់សម្ភារៈសម្រាប់កីឡាករ-កីឡាការិនី ហែលទឹកកម្ពុជា ជាពិសេសការសាងសង់រចនាសម្ព័ន្ធដែល យើងមានក្នុងដៃ។
លោកនឹងនិយាយពីបញ្ហាព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាដើម្បីឲ្យសហព័ន្ធហែលទឹក អន្តរជាតិ “FINA” និងសហព័ន្ធហែលទឹកអាស៊ីបានដឹង គេអាចជួបអ្វីមកយើង ហើយយើងរំពឹងនឹងមានលទ្ធផលល្អនេះ ជាគោលបំណងសំខាន់សម្រាប់ការ ធ្វើដំណើរចូលរួមកិច្ចប្រជុំលើកនេះ៕

អត្ថបទដែលជាប់ទាក់ទង