ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផល នៃការប្រកួតកីឡាទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុសម្រាប់ថ្ងៃទី៣

258

ភ្នំពេញគិតត្រឹមថ្ងៃទី១៦ធ្នូការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខេត្តព្រះសីហនុនោះគឺមាន
រយៈពេល៣ថ្ងៃហើយ ។

លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទូកក្ដោង ជើងឯកអាស៊ាន ឆ្នាំ២០២១ នៅកម្ពុជានេះ មានកីឡាករ-កីឡាការិនី សរុប២៧នាក់ មកពី៣ប្រទេសចូលរួម ដោយប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗ ត្រូវធ្វើការប្រកួតចំនួន ១៦ជុំ បន្ទាប់មកទើបបូកសរុបលទ្ធផល និងកំណត់ជ័យលាភី ខណៈបច្ចុប្បន្ន ប្រកួតបានចំនួន ១០ជុំហើយ។

ការប្រកួតផ្លូវការ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១នេះខាងក្រោមនេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ។
លទ្ធផលការប្រកួតថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមាន៖ វិញ្ញាសា RS:One កីឡាករកម្ពុជា ផល សិលា នៅតែរក្សាភាពខ្លាំង ដោយបន្ដឈរលេខ១ ចំនួន៣ថ្ងៃជាប់គ្នា ខណៈកីឡាករ សែម ប្រុសពៅ បន្ដឈរលេខ២ និងកីឡាករសិង្ហបុរី Lemmy Tei Kay Chee ឡើងមកឈរលេខ៣ វិញ។
វិញ្ញាសា ILCA 6 កីឡាករកម្ពុជា ២រូប បន្ដឈរលេខ៤ និងលេខ៥ ក្នុងចំណោមកីឡាករ ៥រូប ខណៈកីឡាករសិង្ហបុរី បន្ដឈរលេខ១ លេខ២ និងលេខ៣។

វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ រក្សាចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន ខណៈកីឡាករម៉ាឡេស៊ី បន្ដឈរលេខ១ គ្រាដែលកីឡាករ ឡុច ដារ៉ុង ឈរលេខ៣។
វិញ្ញាសា Techno 293 កីឡាករកម្ពុជា កែវ ភារុណ បន្ដឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយកីឡាករសិង្ហបុរី David NG Tiong Gee។ វិញ្ញាសានេះ កម្ពុជាបញ្ជូនកីឡាករ ៥រូប ចូលរួម ក្នុងចំណោមកីឡាករសរុប ៨នាក់។

វិញ្ញាសា ILCA 4 កីឡាករសិង្ហបុរី ឈរលេខ១ និងលេខ៣ ខណៈកីឡាករម៉ាឡេស៊ី ឡើងមកឈរលេខ២ បណ្ដោះអាសន្ន។ ប៉ុន្ដែវិញ្ញាសានេះ កម្ពុជាពុំបានបញ្ជូនកីឡាករ ចូលរួមប្រកួតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង