ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រណាំងទូកក្ដោងអាស៊ានកម្ពុជា បានមេដាយមាស១គ្រឿង

341

ភ្នំពេញ៖ការប្រណាំងទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នេរសុខាខេត្តព្រះសីហនុដែលចាប់ផ្ដើមេពីថ្ងៃទី
១៣មកនោះបានបញ្ចប់ហើយ នៅថ្ងៃទី១៧ធ្នូ ។
ការប្រកួតនេះកម្ពុជាប្រជែង បានមេដាយចំនួន៨គ្រឿង ដែលក្នុងនោះមេដាយមាស មួយគ្រឿង មេដាយប្រាក់៤គ្រឿង និង មេដាយ
សំរិទ្ធ៣គ្រឿង ។

ព្រឹត្តិការណ៍នេះមានកីឡាករ កីឡាការិនីចំនួន៣ប្រទេសចូលរួម គឺមានកម្ពុជាដែលជាម្ចាស់ផ្ទះ សឹង្ហបូរី និង ម៉ាឡេស៊ីដែលកីឡាករ-កីឡាការិនី សរុប២៧នាក់ មកពី៣ប្រទេស ចូលរួម ដោយប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗត្រូវធ្វើការប្រកួតចំនួន១៦ជុំ ។
សរុបលទ្ធផលបច្ចេកទេស នៃការប្រកួតលើវិញ្ញាសាចំនួន ៥ រួមមាន៖
១-វិញ្ញាសា RS:One មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ៣រូប)
– លេខ១ កម្ពុជា ឈ្មោះ ប៉ាល់ សីលា
– លេខ២ កម្ពុជា ឈ្មោះ សែម ប្រុសពៅ
– លេខ៣ កម្ពុជា ឈ្មោះ ហេន សុភី
២-វិញ្ញាសា ILCA6 មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ២រូប)
+ ប្រភេទ Overall (បុរស-នារី)
– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng
– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray
– លេខ៣ សិង្ហបុរី ឈ្មោះ Cheung Kai Jeng Keenan
+ ប្រភេទបុរស
– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng
– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray
– – លេខ៣ Cheung Kai Jeng Keenan
(កីឡាករកម្ពុជា ២រូប ទទួលបានលេខ៤ និងលេខ៥)
៣- វិញ្ញាសា ILCA7 មានបេក្ខភាពប្រកួត ៣រូប (កម្ពុជា ២រូប)
– លេខ១ ម៉ាឡេស៊ី ឈ្មោះ Asyraaf Bin Mokhtar
– លេខ២ កម្ពុជា ឈ្មោះ ញូវ ចាន់- លេខ៣ កម្ពុជា ឈ្មោះ ឡុច ដារ៉ុង

៤- វិញ្ញាសា Techno 293 មានបេក្ខភាពប្រកួត ៨រូប (កម្ពុជា ៥រូប)
+ ប្រភេទ Overall (បុរស-នារី)
– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee
– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
– លេខ៣ សិង្ហបុរី ឈ្មោះ Angel Chew
+ ប្រភេទយុវជន
– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee
– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
– លេខ៣ កម្ពុជា ឈ្មោះ កែវ ភានុន
៥-វិញ្ញាសា ILCA4 មានបេក្ខភាពប្រកួត ៣រូប (មិនមានកីឡាករកម្ពុជាទេ)
– លេខ១ សិង្ហបុរី ឈ្មោះ Russell Auggustine Yom
– លេខ២ ម៉ាឡេស៊ី ឈ្មោះ Muhammad Asawa Iqbal Bin Adam
– លេខ៣ សិង្ហបុរី ឈ្មោះ Nadine SNG Wen Ting
ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះគណៈកម្មការបច្ចេកទេសកម្ពុជាបានទទួលការកោតសរសើរពីលោក Chan Khun Sing Josephដែលបានវាយតម្លៃថាមន្ដ្រីគណៈកម្មការបច្ចេកទេសកម្ពុជាថា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា។
លោក Chan Khun Sing Joseph ក៏បានកោតសរសើរចំពោះ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ
ទទួលរៀបចំការប្រកួតអន្ដរជាតិដោយសារ ព្រោះកម្ពុជាមានអំណោយផល ដ៏ល្អសម្រាប់ទីលានស្ដង់ដារអន្ដរជាតិ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយព្រមទាំងរៀបចំទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រកបដោយភាពកក់ក្ដៅទៀតផង៕

អត្ថបទដែលជាប់ទាក់ទង