ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៦ក្លិប ចូលរួមប្រកួតតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១

297

ភ្នំពេញ៖កាឆរប្រកួតកីឡាតេក្វាន់ដូ WT (World Taekwondo)ជើងឯកជាតិឆ្នាំ២០២១បានចាប់ផ្ដើមហើយកាលពីថ្ងៃទី១៨ហើយតាម
ការគ្រោតទុកការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី២១ធ្នូ ។
មានក្លិបចំនួន២៦ក្លិបមកពីបណ្តារាជធានី ខេត្តចំនួន៥ គឺខេត្តសៀបរាម ខេត្តបាត់ដំបង ខេត្តកំពង់ចាម កណ្តាល និងភ្នំពេញ ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតដែលការប្រកួតនេះធ្វើឡើងដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូថ្នាក់ជាតិឆ្នាំនេះ WT ឆ្នាំ២០២១នេះ សហព័ន្ធសម្រេចដាក់វិញ្ញាសាចំនួន១៧ឲ្យប្រកួត ក្នុងនោះវិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនចំនួន៧។

វិញ្ញាសាប្រយុទ្ធ១០ប្រភេទ ទម្ងន់រួមមានបុរសមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។

ចំណែកនារីមាន៥ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។

រីឯវិញ្ញាសាសម្តែងមេគុនចំនួន៧ រួមមានឯកត្តជនបុរស អាយុ១២-១៤ឆ្នាំ ឯកត្តជននារីអាយុ១២-១៤ឆ្នាំ ឯកត្តជនបុរសអាយុ ១៥-១៧ឆ្នាំ ឯកត្តជននារីអាយុ១៥-១៧ឆ្នាំ ឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ (បុរស-នារី)អាយុ១៨ឆ្នាំឡើង៕

អត្ថបទដែលជាប់ទាក់ទង