ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខCAMSOC៖ Bel មានសង្រ្គាមកម្ពុជា វៀតណាម កៀកស្មាវាយបណ្តេញខ្មាំង ដល់មានសុខសន្តិភាព ជួបគ្នាលេងកីឡា

58

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាជាប្រធានសហព័ន្ធកីឡា វាយកូនគោលកម្ពុជា បានមានប្រសាសន៍ថា កាលមានសង្គ្រាម កម្ពុជា និងវៀតណាម បានកៀកស្មាគ្នា វាយបណ្តេញខ្មាំងសត្រូវគ្រប់ទិសទី ដល់ពេលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកកម្ពុជា យើងនាំគ្នាលេងកីឡា ដើម្បីបញ្ជាក់អំពីមិត្តភាពដ៍ល្អប្រពៃលើគ្រប់វិស័យទាំងអស់ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាវាយកូនគោល មិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម នៅទីលានវាយកូនគោល Garden City កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។
សម្រាប់លទ្ធផលនៃការប្រកួតវិញវិញ លេខ១ ក្រុមសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ឥត សារ៉ាត់ និងឯកឧត្តម លី កុសល ។ លេខ២ ក្រុមឯកឧត្តម អ៊ុក ឃ្នួច ឯកឧត្តម សោម បូរីរក្ស, លេខ៣ បានទៅក្រុម លោក ង្វៀន ថាញ់ជីញ លោក ហ្វុង វ៉ាន់ហ៊ីវ និងលោក ង្វៀន ធៀនលឿង និងលេខ៤ បានទៅក្រុមឯកឧត្តម ប៉ែន សុក្រិត្យវិទ្យា និងឯកឧត្តម ឡាត់ សិលា ។

សម្តេចពិជ័យសេនាមានប្រសាសន៍ក្នុងឱកាសនោះថា ការប្រកួតវាយកូនគោលនេះ គឺអបអរសាទរខួបលើកទី៧៧ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងអបអរសាទរពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមាន ពហុកីឡដ្ឋានជាតិមរកតេជោផងដែរ ស្របពេលកម្ពុជា មានសន្តិភាព ពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការនានា ប្រកដដោយគតិបណ្ឌិតរបស់ សម្តេចតេជោហ៊ុនសែនបាន សម្រេចបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ តាមរយៈការរស់នៅតាម គន្លងប្រក្រតីភាពថ្មី ។

ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពមួយ ចូលរួមចំណែកជួយបំផុសជម្រុញ ឲ្យកីឡាវាយកូនគោលនៅកម្ពុជា រីកចំរើនដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកដដោយជោគជ័យ ។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ គាំទ្រចំពោះវិស័យកីឡាវាយកូនគោល ដែលជាវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសា នៅស៊ីហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយ កូនហ្គោលមិត្តភាពនេះ គឺជាសកម្មភាពមួយបង្ហាញ អត្ថន័យយ៉ាងជ្រាលជ្រៅ ស្តីអំពីចំណងមិត្តភាពសាមគ្គីភាព យ៉ាងជ្រាលជ្រៅ រវាងកងទ័ពប្រទេសទាំង២។តាមរយៈការប្រកួតនេះវាបានផ្សារ ភ្ជាប់ទំនាក់ទំនង់ប្រទេសទាំង២ កាន់តែស្អិតរមួតបន្ថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជិតគ្នា ៕

អត្ថបទដែលជាប់ទាក់ទង