ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

145

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានឡើងកាន់តំណែងជាស្នងការនគរបាលរាជធានី​ភ្នំពេញ នៅអំឡុងឆ្នាំ២០១២ ។
ក្នុងរយៈពេល នៃការកាន់តំណែងប្រមាណ៦ឆ្នាំ របស់នាយឧត្តមសេនយ៍ ជួន សុវណ្ណ មានស្នាដៃជាច្រើនលើកិច្ចការរក្សាសន្តិសុខ សុវត្ថិភា ​និងសណ្តាប់ធ្នាប់សាធារណៈ តាមមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជា ការទប់ស្កាត់បាតុកម្ម កុបកម្ម និងកូដកម្មពីសំណាក់ការប្រឆាំងតវ៉ាពីក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលមានចរិកបំផ្លាញរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញ។ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ត្រូវបានគេមើលឃើញថា មានភារកិច្ចដ៏សំខាន់លើការទប់ស្កាត់ចលនាប្រឆាំង ដង្ហែក្បួនរបស់អតីត គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣កន្លងទៅ ដែលនោះបានធ្វើឲ្យបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈមានការព្រួយបារម្ភយ៉ាងខ្លាំង បើគ្មានវត្តមានឈរជើង របស់កងកម្លាំងនគរបាលទេនោះ៕

អត្ថបទដែលជាប់ទាក់ទង